ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្ញៀវទេសចរណ៍ទៅលេងខេត្តប៉ៃលិនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១នេះធ្លាក់ចុះជាង៨០%

ប៉ៃលិន៖ ភ្ញៀវទេសចរណ៍ទៅលេងខេត្តប៉ៃលិននៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌចំនួន ៣ថ្ងៃនេះមានប្រមាណជាង ២៥០០នាក់ ដែលធ្លាក់ចុះប្រមាណជា ៨៣,៩៦%។

ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន លោក លឹម វាសនា បានឱ្យដឹងថានាឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃគិតចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ ភ្ញៀវទេសចរជាតិ ដែលបានដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិនសរុបមានចំនួន ២ ៥២៩នាក់ ដែលថយចុះពី ១៥ ៧៦៩នាក់ក្នុងឆ្នាំ២០២០។

លោកបន្តទៀតថា ពុំមានភ្ញៀវទេសចរអន្តរជាតិចូលមកលេងក្នុងខេត្តនោះទេ ដោយសារបញ្ហាជំងឺកូវីដ-១៩។

កាលពីថ្ងៃទី ២៤ ខែកញ្ញា រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២១ តែរក្សាថ្ងៃឈប់សម្រាក៣ថ្ងៃនៃពិធីនេះដដែលដើម្បីឱ្យប្រជាពលរដ្ឋមានពេលសម្រាកពីការងារ បានដើរកំសាន្តខ្លះ តែជាមួយគ្នានោះក៏ស្នើឱ្យពលរដ្ឋចូលរួមគោរពឱ្យបាននូវវិធានការសុខាភិបាល ទាំងអស់គ្នាផងដែរ។

ថ្ងៃសម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះត្រូវធ្វើឡើងនៅថ្ងៃទី ៥,៦ និង៧ ខែតុលា ឆ្នាំ២០២១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក