ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរថៃឃាត់ខ្លួនពលករខ្មែរ ១១នាក់ខណៈលបលួចឆ្លងដែនខុសច្បាប់ចូលដីថៃ

ប្រទេសថៃ: ពលករខ្មែរប្រុសស្រីចំនួន ១១ នាក់ និងជនជាតិថៃម្នាក់ ត្រូវបានកម្លាំងទាហានឈុតខ្មៅថៃ ស្ទាក់ឃាត់ខ្លួនបានជាបន្តបន្ទាប់នៅលើទីតាំង០៣ផ្សេងគ្នាក្នុងថ្ងៃតែមួយ ខណ:ដែលពួកគេខ្លះបម្រុងរកច្រកចេញមកកម្ពុជាវិញ និងខ្លះទៀតកំពុងលបឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់។

ការឃាត់ខ្លួននេះធ្វើឡើងនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ដោយកម្លាំងកងរយលេខ ១២ សហការជាមួយតម្រួតការពារព្រំដែនថៃ ដែលកំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទនៅក្នុងដំណាក់កាល ការរាតត្បាតនៃជំងឺកូវីដ-១៩។

ការឃាត់ខ្លួននេះផងដែរ គោលដៅទី១ គឺកម្លាំងបានឃាត់រថយន្តមួយគ្រឿង ដែលកំពុងបើកបរលើកំណាត់ផ្លូវលេខ ៣០៨៥ បន្ទាប់ពីមានការសង្ស័យ ក្រោយពេលត្រួតពិនិត្យគឺសង្គេតឃើញថា អ្នកបើកបររថយន្តនេះគឺជាជនជាតិថៃ ចំណែកឯអ្នកជិះខាងក្នុងចំនួន០៣នាក់ (ស្រី១នាក់) គឺជាពលករខ្មែរ ដែលត្រឡប់មកពីទីក្រុងបាងកក និងបម្រុងអោយរថយន្តដឹកទៅទំលាក់នៅក្នុងភូមិសាស្ត្រ ណងច័ន្ទ ។ គោលដៅទី២ គឺកម្លាំងយោធាថៃ បានឃាត់ខ្លួនពលករខ្មែរចំនួន០៤ នាក់ (ស្រី១នាក់) នៅចំណុចច្រកទ្វារទី១ មុខផ្សារហ្គូលដិនកេត ក្នុងឃុំអារញ្ញប្រាថេតដែលកំពុងរង់ចាំរករថយន្តបន្តដំណើរចូលទៅរកការងារធ្វើដោយខុសច្បាប់ នៅទីក្រុងបាងកក។ គោលដៅទី៣ ត្រូវបានឃាត់ខ្លួនពលករខ្មែរ០៤នាក់ (ស្រី២នាក់) នៅក្នុងចម្ការអំពៅ ក្នុងភូមិប៉ារ៉ៃម៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ដែលបានលបឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ។

ក្រោយពេលឃាត់ខ្លួន ពលករខ្មែរប្រុសស្រីទាំង ១១ នាក់ ត្រូវបានកម្លាំងយោធាថៃបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកអារញ្ញប្រាថេតដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក