ក្មេងស្រីអាយុ២ឆ្នាំម្នាក់នៅបាត់ដំបងលង់ទឹកស្លាប់ខណ:កំពុងលេងក្នុងបន្ទប់ទឹកធ្លាក់ចូលអាងមានទឹកពេញ
បាត់ដំបង៖ ក្មេងស្រីអាយុ ២ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតដោយសាររអិលធ្លាក់ចូលទៅក្នុងអាងមានទឹកពេញក្នុងបន្ទប់ទឹក។
សមត្ថកិច្ចបានឲ្យដឹងថា ករណីលង់ទឹកអាងនេះកើតឡើងនៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយសារតែឪពុកម្តាយជាប់រវល់ការងារហើយបណ្តោយកូនតូចៗ ២ទៅ៣នាក់នាំគ្នាលេងទឹកក្នុងបន្ទប់ទឹកដោយខ្លួនឯង។
ក្រោយពីធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានសន្និដ្ឋានថា ក្មេងស្រីខាងលើពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចបានប្រគល់ជូនអាណាព្យាបាលធ្វើបុណ្យតាមប្រពៃណី៕