ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Roberto Mancini និយាយពីបរាជ័យទល់នឹងជម្រើសជាតិអេស្ប៉ាញ

អន្តរជាតិ៖ លោក Roberto Mancini អ្នកចាត់ការក្រុមជម្រើសជាតិអ៊ីតាលីបានលើកឡើងក្រោយការប្រកួតចាញ់ក្រុមជម្រើសជាតិអេស្ប៉ាញនេះថា បរាជ័យលើកដំបូងក្នុងរយៈពេលជិត ៣ឆ្នាំចុងក្រោយនេះ នឹងធ្វើឱ្យកីឡាករកាន់តែពង្រឹងខ្លួនឯងឱ្យខ្លាំងជាមុន ក៏ប៉ុន្តែអ្នកចាត់ការវ័យ៥៦ឆ្នាំរូបនេះបានបញ្ជាក់ថា លោកមិនពេញចិត្តឡើយចំពោះអ្នកគាំទ្រនៅទីក្រុងមីលែនកាលពីយប់មិញនូវទង្វើចំអកឡកលើយដែលកើតឡើងចំពោះអ្នកចាំទី Gianluigi Donnarumma។

ម្ចាស់ជើងឯក UEFA Euro 2020 អ៊ីតាលី បានរងបរាជ័យ ២-១ ទល់នឹងក្រុមជម្រើសជាតិអេស្ប៉ាញនាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Nation League នាកីឡដ្ឋាន Giuseppe Meazza ទឹកដីខ្លួនឯងផ្ទាល់ ហើយក៏ជាការបញ្ចប់កំណត់ត្រាមិនទាន់ចាញ់ ៣៧ប្រកួតរបស់អ៊ីតាលីរាប់តាំងពីឆ្នាំ២០១៨ ផងដែរ។ 

ក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Mancini បានថ្លែងថា៖ "យប់នេះគឺជាការប្រកួតដ៏អស្ចារ្យមួយ! បើទោះបីជាចាញ់ក៏ពិតមែន តែវានឹងធ្វើឱ្យកីឡាកររបស់យើងកាន់តែខ្លាំងជាងមុន នឹងធ្វើឱ្យយើងយល់ថាអ្វីទៅជាក្រុមខ្លាំងពិតប្រាកដមួយ។"

ដោយឡែក ប្រធានបទក្តៅមួយទៀតក្នុងការប្រកួតយប់មិញ គឺការវាយប្រហារដោយការចំអកទៅលើអ្នកចាំទី Donnarumma។ យប់មិញនេះគឺជាការត្រឡប់ទៅកាន់កីឡដ្ឋាន  Giuseppe Meazza ដែលជាទឹកដីរបស់ AC Milan លើកដំបូងបង្អស់ ក្រោយពីកីឡាកររូបនេះបានបដិសេធមិនបន្តកុងត្រាថ្មីនៅអ៊ីតាលី នឹងជ្រើសរើសចូលរួមជាមួយ PSG នៅលីគកំពូលបារាំង។ ពាក់ព័ន្ធនឹងរឿងនេះ លោក Mancini បានលើកឡើងថា នេះគឺជាការប្រកួតរបស់ក្រុមជម្រើសជាតិអ៊ីតាលី មិនមែនជាការប្រកួតតំណាងក្លិបនោះឡើយ។

លោក Mancini និយាយថា៖ "ពួកគេគួរតែទុកស្ថានភាពនេះឱ្យនៅដាច់ដោយឡែកត្រឹមតែមួយយប់ក៏បាន! សំឡេងរំខានទាំងឡាយនោះគួរតែកើតមានក្នុងការប្រកួតរវាង AC Milan និង PSG ប៉ុន្តែក្រុមជម្រើសជាតិ គឺក្រុមជម្រើសជាតិ ដែលត្រូវចាត់ទុកសំខាន់ជាងអ្វីៗទាំងអស់"។ គួរបញ្ជាក់ថា ក្រុមជម្រើសជាតិអ៊ីតាលី នៅមិនទាន់អស់ភារកិច្ចជាមួយពាន UEFA Nation League នៅឡើយទេ ពោលគឺនឹងត្រូវប្រកួតយកចំណាត់ថ្នាក់លេខ ៣ នៅថ្ងៃទី១០ ខែតុលានេះ ដោយត្រូវប៉ះក្រុមចាញ់រវាងប៊ែលហ្សិក និងបារាំង ដែលជួបគ្នានៅយប់នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក