BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២២៤ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៥ករណី ខណៈអ្នកជំងឺ ៤៩៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៤,១៤៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៤៤១នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១០៦,២៩២នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,១៥០ករណី៕