ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃ រំពឹងចំណូល ២៦ពាន់លានដុល្លារពីទេសចរណ៍ក្នុងស្រុកនៅឆ្នាំ២០២២

ថៃ៖ ប្រទេសថៃរំពឹងស្រូបទាញបានចំណូលយ៉ាងហោចណាស់ ៨៨២ពាន់លានបាត ឬស្មើនឹង ២៦ពាន់លានដុល្លារពីវិស័យទេសចរណ៍ក្នុងស្រុកនៅឆ្នាំ២០២២ ដែលជាផ្នែកមួយនៃវិធានការរបស់រដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ច និងវិស័យទេសចរណ៍ឡើងវិញ​ ក្រោយពេលដែលវិស័យនេះរងផលប៉ះពាល់យ៉ាងខ្លាំង និងស្ទើរតែដួលរលំក្រោយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ដែលបណ្តាលឱ្យភ្ញៀវទេសចរណ៍បរទេសធ្លាក់ចុះស្ទើរសូន្យ។

សេដ្ឋកិច្ចនៃប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានធ្លាក់ចុះយ៉ាងជ្រៅទៅក្នុងវិបត្តិ ដែលមិនធ្លាប់ជួបប្រទះសោះក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយ ជាពិសេសចំណូលនៃវិស័យទេសចរណ៍ ដែលជាវិស័យគន្លឺះនៃសេដ្ឋកិច្ចរបស់ថៃ បានជាប់គាំងដោយសារបញ្ហាវិបត្តិកូវីដ-១៩ ខណៈរដ្ឋាភិបាលកំពុងសម្លឹងទៅលើការត្រៀមទទួលភ្ញៀវទេសចរណ៍ពីក្រៅប្រទេសមួយផ្នែក ក្នុងពេលឆាប់ៗខាងមុខនេះ។ 

នៅក្នុងសេចក្តីប្រកាសមួយ លោកស្រី Traisulee Traisoranakul អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឱ្យដឹងថា អាជ្ញាធរទទួលបន្ទុកផ្នែកទេសចរណ៍របស់ថៃ កំពុងសិក្សាទៅលើផែនការជាមួយក្រុមហ៊ុនធុរកិច្ចនានាដើម្បីផ្សព្វផ្សាយពីទេសចរណ៍ថៃឡើងវិញ ដូចជារៀបចំបង្កើនជើងហោះហើរទៅតំបន់ទេសចរណ៍សំខាន់ៗក្នុងប្រទេសរួមមាន ឈៀងម៉ៃ និងភូកេតជាដើមនៅចុងខែតុលានេះ។ 

គួរបញ្ជាក់ថា នៅក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២១នេះ ថៃកត់ត្រាទឹកប្រាក់ប្រមាណ ១២៧ពាន់លានបាត (៣,៧ពាន់លានដុល្លារអាមេរិក) ប៉ុណ្ណោះពីវិស័យទេសចរណ៍ក្នុងស្រុក បើទោះបីជារដ្ឋាភិបាលបានអំពាវនាវ និងលើកទឹកចិត្តឱ្យប្រជាជនធ្វើដំណើរកម្សាន្តយ៉ាងណាក្តី។ ដោយឡែក បើនិយាយពីវិស័យទេសចរណ៍បរទេសវិញ កាលពីឆ្នាំ២០១៩ កន្លងទៅ ថៃទទួលបានភ្ញៀវទេសចរបរទេសសរុបក្បែរ ៤០លាននាក់ ដែលបានចំណាយលុយប្រមាណ ១,៩១លានលានបាត។ រដ្ឋាភិបាលថៃ ថ្មីៗនេះបានលើកទឹកចិត្ត និងស្វាគមន៍ភ្ញៀវទេសចរបរទេសចូលមកកម្សាន្តក្នុងប្រទេសឡើងវិញ ដោយបន្ធូវបន្ថយនូវវិធានការចត្តាឡីស័កមួយចំនួនសំរាប់ភ្ញៀវដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ រួមទាំងវិធានការទេសចរណ៍មួយចំនួនទៀតដែលបានអនុវត្តនៅកោះភូកេត និងកោះសាមុយកន្លងមក៕

 លោកស្រី Traisulee Traisoranakul អ្នកនាំពាក្យរដ្ឋាភិបាលថៃ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក