លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

វៀតណាម ត្រៀមទទួលទេសចរណ៍វ៉ាក់សាំងឡើងវិញចាប់ពីខែធ្នូតទៅ

វៀតណាម៖ រដ្ឋាភិបាល និងអាជ្ញាធរទេសចរណ៍វៀតណាម បានប្រកាសពីផែនការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ឡើងវិញចាប់ពីខែធ្នូនេះតទៅ។ យ៉ាងណាមិញ បើតាមការប្រកាសនៅថ្ងៃទី០៦ ខែតុលាម្សិលមិញនេះ ការទទួលភ្ញៀវទេសចរណ៍បរទេសឡើងវិញនេះ នឹងចាប់ផ្តើមអនុវត្តជាដំណាក់កាលៗឡើងវិញ ពោលគឺភ្ញៀវទេសចរណ៍ត្រូវតែជាអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ និងជាអ្នកដំណើរដែលធ្វើដំណើរមកពីប្រទេសដែលមានហានិភ័យទាបពាក់ព័ន្ធនឹងវីរុសកូវីដ-១៩។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលវៀតណាមក៏បានបង្ហើបពីផែនការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ទាំងស្រុងឡើងវិញ នាខែមិថុនា ឆ្នាំ២០២២ខាងមុខ។

កន្លងមក ប្រទេសវៀតណាមបានរឹតបន្តឹងយ៉ាងខ្លាំងលើបញ្ហាព្រំដែនអំឡុងពេលដែលមានការផ្ទុះឡើងដំបូងនូវវីរុសកូវីដ-១៩ ដែលគេសង្កេតឃើញថាវាជាភាពជោគជ័យមួយរបស់អាជ្ញាធរក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ក្នុងប្រទេស។ ទន្ទឹមនឹងគុណសម្បត្តិ គុណវិបត្តិក៏កើតមានផងដែរ ពោលគឺការបិទខ្ទប់ព្រំដែននេះនាំឱ្យវៀតណាមខាតបង់នូវប្រាក់ចំណូលពីវិស័យទេសចរណ៍ ដែលស្មើនឹងប្រមាណ ១០ភាគរយនៃផលិតផលក្នុងស្រុកសរុប។

កាលពីខែកញ្ញាកន្លងទៅ វៀតណាមក៏ធ្លាប់បានប្រកាសពីការត្រៀមបើកដំណើរការឡើងវិញនូវរីសតលើកោះ Phu Quoc ចាប់ពីខែវិច្ឆិកាខាងមុខ។ ដោយឡែក ចាប់ពីខែធ្នូតទៅ អាជ្ញាធរទេសចរណ៍វៀតណាម គ្រោងអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍បរទេសដែលបានចាក់វ៉ាក់សាំងរួច ព្រមទាំងមកពីប្រទេសស្ថិតក្នុងបញ្ជីទទួលបានការអនុញ្ញាតអាចឱ្យមកទស្សនាក្នុងតំបន់បេតិកភណ្ឌរបស់អង្គការ UNESCO ដែលរួមមានតំបន់ឆ្នេរ Ha Long ,ខេត្ត Hoi An ខេត្ត Da Lat និងតំបន់គោលដៅទេសចរណ៍ឆ្នេរសមុទ្រ​ Nha Trang។ 

គួរឱ្យដឹងថា អ្នកដំណើរបរទេសដែលចូលមកកាន់វៀតណាម មានចំនួនប្រមាណតែ ៣,៨លាននាក់ប៉ុណ្ណោះ ដែលធ្លាក់ចុះពីចំនួនជាង ១៨លាននាក់កាលពីឆ្នាំ២០១៩ ដែលកាលណោះចំណូលទទួលបានពីវិស័យទេសចរណ៍មានជាង ៣១ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជាង ១២ភាគរយនៃផលិតផលក្នុងស្រុកសរុប៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក