ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

តួស្រី #67 រឿង Squid Game ត្រូវប៉ាន់ខ្លាំងមួយរយៈចុងក្រោយ

កម្សាន្ត៖ តារាសំដែងស្រីកូរ៉េ​ Jung Ho-yeon ថ្មីៗនេះ ទើបតែត្រូវបានប្រកាសតែងតាំងជាទូតសុឆន្ទៈពិភពលោក តំណាងឱ្យ Brand លំដាប់ពិភពលោករបស់បារាំង Louis Vuitton ដែលមានន័យថានាងជាទូតសុឆន្ទៈមួយរូបទៀតនៃផលិតផលប្រណិតលំដាប់ពិភពលោកនេះ បន្ទាប់ពីក្រុមតារាចម្រៀងក្រុមបុរស BTS។

កញ្ញា Jung ឬអ្នកគាំទ្រស្គាល់ថាជាតួអង្គ 067 ក្នុងរឿងបែបរន្ធត់ Squid Game ដែលកំពុងល្បីខ្លាំងក្នុងកម្មវិធីទស្សនាភាពយន្ត Netflix ដែលអ្នកគាំទ្រ និងអ្នកទស្សនាភាពយន្តនេះបាននិយាយបែបកំប្លែង និងលេងសើចថា ត្បិតតែនាងមិនមែនជាអ្នកឈ្នះលុយ ៤៥,៦ពាន់លានវ៉ុនក្នុងហ្គេមនៃភាពយន្ត តែនាងត្រូវលាភធំពិតប្រាកដរាប់លានវ៉ុននៅក្នុងជីវិតពិត។

ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយខ្សែភាពយន្តភាគនេះចេញបញ្ចាំងចប់ នាង Jung Ho-yeon បានស្ទុះឡើងខ្លាំងនូវចំនួន Follower លើបណ្តាញសង្គម Instagram របស់នាង ពោលគឺបច្ចុប្បន្ននាងមានអ្នកចុច Follow ចំនួន ១៥,៦លាននាក់ ដែលជាតួលេខខ្ពស់ជាងគេបង្អស់នៃបណ្តាតារាសំដែងស្រីរបស់កូរ៉េខាងត្បូង។ ផុសដែលប្រកាសលើការសហការជាមួយក្រុមហ៊ុន Louis Vuitton ដែលបង្ហោះលើ Instagram របស់នាង Jung Ho-yeon កាលពីម្សិលមិញ មានអ្នកចុច Like ប្រមាណជា ៥,៣លាននាក់។

ពាក់ព័ន្ធនឹងរឿង Squid Game ដែលកំពុងផ្ទុះការគាំទ្រខ្លាំងក្នុង Netflix ផលិតករភាពយន្ត លោក  Hwang Dong-hyuk នៅមិនទាន់បង្ហើបពីផែនការនៃការផលិតវគ្គទី២ នៅឡើយទេ ដោយលោកគ្រាន់តែបាននិយាយថា នៅពេលនេះលោក ព្រមទាំងក្រុមការងារផលិតភាពយន្តនេះទាំងអស់ កំពុងសប្បាយរីករាយ និងពេញចិត្តខ្លាំងនូវសមិទ្ធិផលដែលកំពុងកើតមាននេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក