ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

លោក ហ៊ុយ វណ្ណៈ ថាកាសែតផ្សាយខុសគេកែដោះខ្លួនបាន តែអ្វីដែលកែមិនបានគឺច្បាប់ដែលនឹងបន្តទៅមុខ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ហ៊ុយ វណ្ណៈ បានលើកឡើងថានៅពេលដែលសារព័ត៌មានមានការផ្សាយខុសគេអាចធ្វើការកែប្រែការផ្សាយរបស់គេបាន តែអ្វីដែលគេកែមិនបានគឺច្បាប់ដែលនឹងបន្តទៅមុខ។

លោក ហ៊ុយ វណ្ណៈ បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះដែលហាក់សំដៅទៅលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យអ្នកកាន់តំណែងកំពូលរបស់ជាតិដែលមានដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

លោកបានសរសេរថា៖ « កាសែត The Guardian បានចូលកែខ្លឹមសារផ្សាយហើយ គឺកែពីឃ្លាថា (សម្តេច ហ៊ុន សែន ត្រូវបានរកឃើញ ទទួលលិខិតឆ្លងដែន cyprus) ប្តូរខ្លឹមសារមកជា (មនុស្សក្នុងសមាជិករង្វង់ផ្ទៃក្នុងសម្តេច ហ៊ុន សែន ត្រូវបានគេរកឃើញ ទទួលលិខិតឆ្លងដែន Cyprus) ដែលជាការទទួលស្គាល់ថា សម្តេច ហ៊ុន សែន គ្មានសញ្ជាតិបរទេសទេ។ នេះពិតជា សំណោកព្រហ្មលិខិត នៃនយោបាយកញ្ជើធ្លុះមែន! ម្សៀរ លោតតាមកាសែត! កាសែត ផ្សាយខុស គេកែដើម្បីដោះខ្លួនបាន។ តែអ្វីៗដែលម្សៀរធ្វើ ម្សៀរកែរបៀបម៉េច? ហួសពេលហើយទេដឹង? ដំណើរការច្បាប់នឹងបន្តទៅមុខ ដោយគ្មានដកថយ។ ទទារយំឆ្លង ចាំជាតិក្រោយទៅចុះ» ។

កាលពីព្រឹកម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រៀបចំធ្វើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យអ្នកកាន់តួនាទីជាថ្នាក់ដឹកនាំប្រទេសត្រូវមានសញ្ជាតិខ្មែរតែមួយគត់ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស។

សម្ដេចបានលើកឡើងថា៖ « ទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថាវិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ទើបអាចអនុម័តបាន »។

ការសម្រេចរបស់ សម្ដេចតេជោ បែបនេះគឺបន្ទាប់ពីទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ដែលមានសញ្ជាតិពីរគឺសញ្ជាតិខ្មែរនិងបារាំងនោះបានផ្សព្វផ្សាយព័ត៌មានមិនពិតនិងញុះញ៉ង់ពលរដ្ឋថាសម្ដេចបានទិញសញ្ជាតិនិងលិខិតឆ្លងដែនCyprus។

កូនប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន និងជាតំណាងរាស្ត្រខេត្តកំពង់ស្ពឺលោក ហ៊ុន ម៉ានី បានលើកឡើងកាលពីម្សិលមិញថា៖ «កន្លងមកសម្ដេចតេជោ តែងមានការយោគយល់ខ្ពស់ចំពោះឥស្សរជននយោបាយខ្មែរ មិនថាមកពីគណបក្សណា ឬនិន្នាការណា ដែលបាននិរទេសខ្លួនទៅរស់នៅបរទេស ទោះក្នុងហេតុផលណា ដើម្បីបានវិលត្រឡប់ និងចូលរួមក្នុងការអភិវឌ្ឍជាតិ ដោយមិនសម្រេចយកលក្ខខណ្ឌសញ្ញាតិមកកំណត់ឡើយ។ តែម្តងនេះ ល្អដែរ ដែលចរន្តនយោបាយបានរុញច្រានយើងឲ្យឈានទៅដល់ការយកលក្ខខណ្ឌសញ្ជាតិនេះ មកកំណត់ចំពោះការកាន់តួនាទីកំពូលនៃស្ថាប័នជាតិនានា។ ម្យ៉ាងអ្នកដែលចង់ចូលរួមក្នុងការអភិវឌ្ឍជាតិ ហើយសំឡឹងមើលតួនាទីកំពូលប្រហែលជាអស់ ហើយម្យ៉ាងទៀត នេះក៏ជាការបង្ហាញនូវភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជនផងដែរ » ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក