ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តព្រះសីហនុ ជូនដំណឹងអំពីកាលបរិច្ឆេទចាក់វ៉ាក់សាំង Covishield (AstraZeneca) ដូសទី២ជូនប្រជាជន

ខេត្តព្រះសីហនុ : រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៥ ខែឧសភា​​ ឆ្នាំ២០២១នេះ​ បានចេញសេចក្តីជូនដំណឹងអំពីការចាក់វ៉ាក់សាំងកូវីសែល (Covishield) សម្រាប់ដូសទី២ អាចចាក់បានក្នុងអំឡុងពេលពី៨ ទៅ១២សប្ដាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំងកូវឺសែល (Covishield) ដូសទី១។ យោងតាមពេលវេលាកំណត់អ្នកដែលបានចាក់វ៉ាក់សាំង កូវីសែល (Covishield) ដូសទី១ទាំងអស់ និងត្រូវដល់ពេលវេលាចាក់ដូសទី២ ជាបន្តបន្ទាប់នៅដើមខែឧសភា ឆ្នាំ២០២១នេះ។

 រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងដល់ប្រជាពលរដ្ឋ សាធារណជន ដែលបានចាក់វ៉ាក់សាំងកូសែលដូសទី១រួច អាចទៅចាក់វ៉ាក់សាំងកូវីសែលដូសទី២គ្រប់ៗគ្នា នៅតាមទីតាំងដែលបានចាក់ដូសទី១ តាមកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងកូវីសែល​ (Covishield) ដូសទី២ និងត្រូវអនុវត្តវិធានការសុខាភិបាលចាំបាច់នានាដូចជា ការរក្សាគម្លាត សុវត្ថិភាពបុគ្គលចាប់ពី ១,៥ម៉ែត្រឡើង ពាក់ម៉ាស ការលាងសំអាតដៃជាមួយអាល់កុល ឬជែលជាប់ជាប្រចាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក