ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាសែតThe Guardian កែសម្រួលអត្ថបទខ្លួនក្រោយមានប្រតិកម្មពីកម្ពុជា

កាសែត The Guardian របស់ចក្រភពអង់គ្លេសបានកែសម្រួលអត្ថបទមួយដែលចោទនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថាស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលទទួលបានលិខិតឆ្លងដែនcyprus។

កថាខណ្ឌត្រូវបានកែសម្រួលនៅលើគេហទំព័ររបស់ The Guardian នៅពេលនេះបានសរសេរថា៖ «ក្រុមឧកញ៉ារុស្ស៊ីនិងអ្នកមានអំណាចអារ៉ាប៊ីសាអ៊ូឌីតក៏ដូចជាសមាជិកខ្លះនៃរង្វង់ផ្ទៃក្នុងលោក ហ៊ុន សែន ត្រូវបានគេរកឃើញ ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុបរាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនCyprus»

កថាខណ្ឌដើមមានខ្លឹមសារថា៖ «ក្រុមឧកញ៉ារុស្ស៊ីនិងអ្នកមានអំណាចអារ៉ាប៊ីសាអ៊ូឌីត និងមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរកឃើញថាស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុបរាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនcyprus»

ការកែសម្រួលអត្ថបទនេះគឺជាការឆ្លើយតបទៅនឹងលិខិតមួយដែលបានផ្ញើទៅកាសែតកាលពីល្ងាចថ្ងៃពុធដោយ អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានផ្ញើទៅលោកស្រី Katherine Vine ដែលជានិពន្ធនាយកកាសែតThe Guardian។ នៅក្នុងលិខិតនោះគាត់ស្នើសុំ ការបំភ្លឺពីភាពត្រឹមត្រូវនៃអត្ថបទព័ត៌មាន។

គាត់សរសេរថា៖ «នេះគឺជាការអះអាងមិនពិតនិងមិនអាចទទួលយកបាន។ ការភ្ជាប់ជីវិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះជីវិតរបស់ប្រជាជនយើងគ្រប់កាលៈទេសៈគឺគ្មានការសង្ស័យឡើយ។ ហើយការស្នេហាជាតិរបស់គាត់គឺដាច់ខាត។ គាត់គឺជាជនជាតិខ្មែរដែលមានមោទនភាព និងសេចក្តីថ្លៃថ្នូរ ដ៏គួរឱ្យគោរពដែលទទួលបានការគាំទ្រច្រើនលើសលប់ទូទាំងប្រទេស។ ដូច្នេះវាមិនទំនងទាល់តែសោះដែលគិតថាគាត់ត្រូវការទទួលបានសញ្ជាតិឬលិខិតឆ្លងដែនពីបរទេសណាមួយ ... វាមិនអាចនឹកស្មានដល់ថាអាចមានរឿងរ៉ាវបែបនេះអំពីគាត់នៅក្នុងបញ្ជីមនុស្សដែលទទួលបានលិខិតឆ្លងដែនបរទេសនោះទេ»

គាត់បានបញ្ចប់ក្នុងសំបុត្រដោយដោយសរសេរថា៖ «ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងប្រសិនបើអ្នកអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មាននៅក្នុងអត្ថបទខាងលើនិងកែតម្រូវការអះអាងខុសនេះ។ នេះមិនត្រឹមតែមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់មេដឹកនាំជាតិយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការជឿជាក់ចំពោះវិជ្ជាជីវៈនិងសុចរិតភាពរបស់ The Guardian ផងដែរ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក