ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថានថ្កោលទោសក្រុមក្បត់ជាតិដែលបង្កើតព័ត៌មានក្លែងក្លាយប្រឆាំងនឹងកម្ពុជា

ភ្នំពេញ៖ ក្រសួងបរិស្ថានប្រកាសថ្កោលទោសក្រុមក្បត់ជាតិទាំងឡាយដែលបានបង្កើតព័ត៌មានក្លែងក្លាយប្រឆាំងនឹងកម្ពុជា ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះ សម្ដេចតេជោ ហ៊ុន សែន បង្កើតចលាចលសង្គមតាមខ្សែញាក់របស់បរទេសមិត្ត។

ក្នុងញត្តិគាំទ្រការសម្រេចរបស់សម្ដេចតេជោក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រីនិងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ ក្រសួងបរិស្ថានបានថ្កោលទោសដល់ក្រុមក្បត់ជាតិដែលបានបង្កើតព័ត៌មានក្លែងក្លាយប្រឆាំងនឹងកម្ពុជាតាមខ្សែញាក់របស់បរទេសអមិត្ត។

ក្រសួងបរិស្ថានបានសរសេរថា៖ «យើងទាំងអស់គ្នាសូមថ្កោលទោសចំពោះក្រុមជនក្បត់ជាតិទាំងឡាយដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយប្រឆាំងនឹងកម្ពុជា ក្នុងចេតនាទុច្ចរិតបង្ខូចកេរ្តិ៍ឈ្មោះកិត្តិយស សម្ដេចតេជោ ហ៊ុន សែន សំដៅបង្កចលាចលសង្គម បង្កើតឈ្នាន់បំផ្ទុះបដិវត្តន៍ពណ៌ ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ និងប៉ុនប៉ងកាន់កាប់អំណាចតាមបែបមិនប្រជាធិបតេយ្យ តាមខ្សែញាក់របស់បរទេសអមិត្ត» ។

កាលពីថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១ សារពត៌មានអង់គ្លេសឈ្មោះ the Guardian បានចុះផ្សាយព័ត៌មានមិនពិតថា «មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនcyprus» ហើយព័ត៌មាននេះត្រូវបានបន្ទរដោយទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ក្នុងចេតនាមិនល្អចំពោះកម្ពុជា។

ការចុះផ្សាយនេះត្រូវបានមេធាវីរាជរដ្ឋាភិបាល ចេញមុខច្រានចោលនិងបានសិក្សាផ្លូវច្បាប់ក្នុងការដាក់ពាក្យប្ដឹងប្រឆាំងសារព័ត៌មាន the guadian ផងដែរ។

ក្នុងលិខិតរបស់មេធាវីរដ្ឋាភិបាលបញ្ជាក់ថា៖ «ក្រុមមេធាវីរាជរដ្ឋាភិបាលសូមបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយដែលមានចេតនាបំភ្លៃការពិតនេះ។ ក្រុមមេធាវីរដ្ឋាភិបាលមានការខកចិត្តយ៉ាងខ្លាំងដែលសារព័ត៌មាន the gardian ក្នុងនាមជាសារព័ត៌មានដែលមានកិច្ចធានាមួយនៅទ្វីបអឺរ៉ុបបែរជាមិនគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានហើយចុះផ្សាយខ្លឹមសារដែលគ្មានមូលដ្ឋាននិងផ្ទុយពីការពិតទាំងស្រុងបែបនេះ» ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក