ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តុលាការកំពូល និងមហាអយ្យការ អមតុលាការកំពូល ចេញសេចក្តីសម្រេចស្ដី ពីការតម្រូវឱ្យចូលបម្រើការងារឡេីងវិញ នៅក្នុងស្ថាប័នតុលាការកំពូល និងមហាអយ្យការ អមតុលាការកំពូល

ភ្នំពេញ ៖ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានចេញសេចក្តីសម្រាប់បង្គាប់ឱ្យមន្ត្រីទាំងអស់រួមមាន ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និង មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលតុលាការកំពូល ត្រូវវិលមកចូលបម្រើការងារជាធម្មតាឡើងវិញ នៅស្ថាប័នតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១តទៅ។

លោកកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្នី ប្រធានតុលាការកំពូលក៏បានប្រកាសអនុញ្ញាតចំពោះមន្ត្រីតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ដែលស្ថិតនៅក្នុង ភូមិសាស្ត្រ បិទខ្ទប់ដែលសម្រេចដោយ គណៈអភិបាលរាជធានីភ្នំពេញ និង គណៈអភិបាលខេត្តកណ្តាល ឱ្យបំពេញការងារពីចម្ងាយ ឬតាមរយៈប្រព័ន្ធអនឡាញ រហូតដល់មានសេចក្តីសម្រេចសារជាថ្មី។

ជាមួយគ្នានោះ លោកកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្នី បានប្រកាសដាក់ឱ្យដំណើរការឡើងវិញនូវកម្មវិធីសវនាការ រឿងព្រហ្មទណ្ឌ និងរឿងរដ្ឋប្បវេណចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក