អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

ក្រសួងសង្គមកិច្ចគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោក្នុងការកំណត់ឲ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយ

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ដែលចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់ឲ្យថ្នាក់ដឹកនាំកំពូលកំពូលមានសញ្ជាតិខ្មែរតែមួយ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងសង្គមកិច្ចបានលើកឡើងថា ការការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់ផ្សេងៗទៀតកំណត់ឲ្យ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមាន «សញ្ជាតិខ្មែរតែមួយ» នោះគឺជាការធានាទាំងផ្លូវច្បាប់ ទាំងនយោបាយ ដល់អ្នកទាំងបួននោះឲ្យប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិមាតុភូមិធ្វើការដឹកនាំប្រទេសដោយតម្កល់ផលប្រយោជន៍ជាតិជាធំនិងប្រឆាំងការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាពីបរទេសបាន។

កាលពីព្រឹកមិញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រៀបចំធ្វើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យអ្នកកាន់តួនាទីជាថ្នាក់ដឹកនាំប្រទេសត្រូវមានសញ្ជាតិខ្មែរតែមួយគត់ ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស។

សម្ដេចបានលើកឡើងថា៖ «ទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថាវិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង ២ ភាគ ៣ ទើបអាចអនុម័តបាន»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក