ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាលារាជធានីភ្នំពេញបន្តផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញបន្តផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំ ឬប្រមូលផ្ដុំមនុស្សក្នុងរាជធានីភ្នំពេញសម្រាប់រយៈពេល ៧ថ្ងៃបន្តទៀត ដោយថាដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងសេចក្តីសម្រេចចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសម្រេចចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដែលមិនទាន់មានគោលការណ៍អនុញ្ញាតឱ្យបើកអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ រមណីយដ្ឋាន សារៈមន្ទីរ សួនកុមារ សួនកម្សាន្តនានា អាជីវកម្មម៉ាស្សា កន្លែងហាត់ប្រាណ ហាងលក់ និងសេពគ្រឿងស្រវឹង និងរោងភាពយន្តសិល្បៈនានា ត្រូវផ្អាកអាជីវកម្មចាប់ពីថ្ងៃទី៨ ខែតុលា រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

បើទោះជាយ៉ាងណាការជួបជុំមនុស្សដែលមានមនុស្សលើសពី ១៥នាក់អាចអនុញ្ញាតបាន ក្នុងករណីជួបជុំជាលក្ខណៈគ្រួសារក្នុងលំនៅឋានតែមួយ ការរៀបចំបុណ្យសពដែលគោរពតាមការណែនាំរបស់អាជ្ញាធរ ការជួបជុំដើម្បីប្រមូលវត្ថុសំណាក ការជួបជុំរបស់បុគ្គលិកសង្គ្រោះបន្ទាន់ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការបំពេញការងារ ការជួបជុំក្នុងកិច្ចនីតិវិធីតុលាការ និងការជួបជុំដែលមានភាពចាំបាច់សម្រាប់ប្រយោជន៍សាធារណៈ។

ក្នុងសេចក្តីសម្រេចនោះសង្គត់ធ្ងន់ថា៖ «រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវបានហាមឃាត់» ។

ក្នុងការអនុវត្តន៍សេចក្តីសម្រេចនេះសាលារាជធានីភ្នំពេញ ប្រគល់ភារកិច្ចជូនអាជ្ញាធរខណ្ឌ និងអង្គភាពពាក់ព័ន្ធឱ្យអនុវត្ត ហើយបើក្នុងករណីឃើញមានបុគ្គល ឬស្ថាប័នណា បំពានវិធានការទាំងនេះត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះអ្នកល្មើសដោយគ្មានលើកលែងនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក