ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូនប្រុសរបស់នាយករដ្ឋមន្ត្រីសម្តែងការខកចិត្តចំពោះសារព័ត៌មាន “the gardian” ដែលចុះផ្សាយព័ត៌មានមិនពិតពីឪពុកខ្លួន

ភ្នំពេញ៖ កូនប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានិត បានសម្តែងការខកចិត្តចំពោះការរាយការណ៍របស់កាសែត The Guardian ដែលបានចុះផ្សាយកាលពីថ្ងៃទី៣ ខែតុលា ថាសម្ដេចតេជោ កំពុងកាន់លិខិតឆ្លងដែនប្រទេស Cyprus។

តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា លោកមិនដែលឮថាឪពុករបស់លោកគឺសម្ដេចតេជោ បានស្នើសុំសញ្ជាតិណាផ្សេងក្រៅពីការប្តូរផ្តាច់នឹងឈាមខ្មែរ ដែលម្តាយ ឳពុករបស់លោកបានផ្តល់ឲ្យនៅលើមាតុភូមិកម្ពុជាឡើយ។

លោកបន្ថែមថា នេះជាពេលដែលត្រឹមត្រូវដែលកម្ពុជាឈានទៅដល់ការយកលក្ខខណ្ឌសញ្ជាតិកម្ពុជាតែមួយ មកកំណត់ចំពោះការកាន់តួនាទីកំពូលនៃស្ថាប័នជាតិនានា។ ហើយអ្នកដែលចង់ចូលរួមក្នុងការអភិវឌ្ឍជាតិ ហើយសំឡឹងមើលតួនាទីកំពូលប្រហែលជាអស់ហើយ ម្យ៉ាងទៀតនេះក៏ជាការបង្ហាញនូវភាពស្មោះត្រង់ចំពោះជាតិនិងប្រជាជនផងដែរ។

ទន្ទឹមនឹងនេះមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា លោកគាំទ្រប្រសាសន៌របស់សម្តេចតេជោដែលលើកឡើងថា ថ្នាក់ដឹកនាំកំពូលរបស់ជាតិគួរមានសញ្ជាតិតែមួយគត់គឺ សញ្ជាតិខ្មែរ ដោយថា៖ «អ្នកនយោបាយណាម្នាក់ដែលតាំងចិត្តធ្វើជាអ្នកដឹកនាំកំពូលរបស់ជាតិ ដែលទទួលខុសត្រូវលើជោគវាសនានិងផលប្រយោជន៍ជាតិខ្មែរ ត្រូវហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិនិងប្រជាជនខ្មែរ កុំថាឡើយតែលាលែងសញ្ជាតិបរទេសនោះ (បើមាន)»។

អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានគាំទ្រដល់ការសម្រេចរបស់ សម្ដេចតេជោ ដោយលើកឡើងថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ដែលបានលើកឡើងថា "ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ត្រូវមានសញ្ជាតិតែមួយគត់" ដើម្បីការពារផលប្រយោជន៍របស់ជាតិ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក