អ្នកដំណើរចូលខេត្តព្រះសីហនុតាមផ្លូវអាកាសពីភ្នំពេញ និងខេត្តសៀមរាបមិនចាំបាច់ធ្វើចត្តាឡីស័កទៀតទេ
ខេត្តព្រះសីហនុ ៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុបានលុបចោលសេចក្តីសម្រេចលេខ ១២៧/២១ សសរ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការដាក់ឱ្យធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុតាមរយៈជើងហោះហើរ ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចបានដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចំពោះអ្នកដំណើរទាំងអស់ដែលបានធ្វើដំណើរចូលមកក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុតាមជើងហោះហើរពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដែលត្រូវបានកំណត់ដោយក្រសួងសុខាភិបាល ថាមានការឆ្លងរាលដាលនៃជំងឺកូវីដ៕