ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ៖ ទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូល

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រៀបចំធ្វើសេចក្តីព្រាងច្បាប់ដែលអនុញ្ញាតឲ្យអ្នកកាន់តួនាទីជាថ្នាក់ដឹកនាំប្រទេសត្រូវមានសញ្ជាតិខ្មែរតែមួយគត់។

សម្ដេចតេជោ បានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចថា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។

សម្ដេចតេជោ បានប្រគល់ភារកិច្ចនេះជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ឲ្យសិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីកែប្រែឲ្យមានការចែងពីចំណុចនេះ។

សម្ដេចតេជោសរសេរថា៖ «បើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថាវិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ទើបអាចអនុម័តបាន»

មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ក៏បានគាំទ្រចំពោះការសម្រេចរបស់សម្ដេចតេជោផងដែរ។ ដោយលោកបានសរសេរបង្ហោះនៅលើហ្វេសបុកផេករបស់លោកថា អ្នកនយោបាយណាម្នាក់ដែលតាំងចិត្តធ្វើជាអ្នកដឹកនាំកំពូលរបស់ជាតិ ដែលទទួលខុសត្រូវលើជោគវាសនានិងផលប្រយោជន៍ជាតិខ្មែរ ត្រូវហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិនិងប្រជាជនខ្មែរ កុំថាឡើយតែលាលែងសញ្ជាតិបរទេសនោះ(បើមាន)។

លោកបានសរសេរថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំសូមគាំទ្រប្រសាសន៌របស់សម្តេចដែលលើកឡើងថា ថ្នាក់ដឹកនាំកំពូលរបស់ជាតិគួរមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ» ។

រដ្ឋធម្មនុញ្ញកម្ពុជាពុំបានចែងអំពីសញ្ជាតិរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសនោះទេតាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ រហូតមកដលពេលនេះ។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាលោកបណ្ឌិត គិន ភា មានប្រសាសន៍ប្រាប់ EAC News ថាវាជារឿងល្អដើម្បីបង្ហាញថានៅពេលអ្នកណាម្នាក់ចង់កាន់តំណែងជាថ្នាក់ដឹកនាំប្រទេសគឺត្រូវតែជាអ្នកដែលស្រឡាញ់ជាតិ និងមាតុភូមិពិតប្រាកដ។

លោកថា៖ «វាជាសារមួយច្បាស់លាស់អាចដើម្បីកុំឲ្យអ្នកនយោបាយដែលមានសញ្ជាតិពីរបី នៅពេលដែលគាត់បង្កបញ្ហាដល់សង្គមគាត់ធ្វើរឿងមិនស្របច្បាប់ណាមួយ។ គាត់ថាគាត់មានសញ្ជាតិពីរ គាត់បង្កបញ្ហាហើយគាត់បែរជារត់ចោលស្រុក គាត់ចាកចេញទៅប្រទេសដែលគាត់មានសញ្ជាតិ។ ហើយប្រាកដណាស់អ្នកដែលទទួលផលលំបាកគឺអ្នកដែលគាំទ្រគាត់ទៅវិញចាក់ស្នែងកន្លងមកយើងឃើញហើយគឺលោក សម រង្ស៊ី»

ការចេញមុខមកបញ្ជាក់របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការតម្រូវឲ្យថ្នាក់ដឹកនាំប្រទេសមានសញ្ជាតិខ្មែរតែមួយនេះគឺបន្ទាប់ពីទណ្ឌិតរត់ចោលស្រុកដោយអាងថាមានសញ្ជាតិបារាំង សម រង្ស៊ី នោះបានសរសេរចោទប្រកាន់ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចបានទិញលិខិតឆ្លងដែននិងធ្វើសញ្ជាតិcyprus៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក