BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២២១ ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ០៩ករណី ខណៈអ្នកជំងឺ ៤៤៣នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន ១៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៣,៩២៤នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៤៣១នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១០៥,៩៧៣នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,១៤៥ករណី៕