លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

សម្ដេចតេជោ ថាការបើកប្រទេសឡើងវិញបានអាស្រ័យលើការចូលរួមរបស់ប្រជាពលរដ្ឋក្នុងអំឡុងពិធីបុណ្យភ្ជុំនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនបានលើកឡើងថាការបើកសេដ្ឋកិច្ចនិងសង្គមបានលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋក្នុងការការពារនិងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។

ក្នុងសារពិសេសនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចេញទៅកម្សាន្តរបស់ពលរដ្ឋក្នុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំជាការសាកល្បងមួយរវាងមហន្តរាយនិងជ័យជំនះ។

សម្ដេចមានប្រសាសន៍បន្ថែមថារដ្ឋាភិបាលបានត្រៀមរួចជាស្រេចនូវសេណារីយោទាំងពីរនេះ។

សម្ដេចតេជោមានប្រសាសន៍ថា៖ «ព្រោះចំនុចនេះជាចំនុចក្នុងការសាកល្បងដើម្បីថា តើបន្ទាប់ពីការភ្ជុំបិណ្ឌរួចហើយនោះយើងមានជំងឺឆ្លងឬទេ? ប្រសិនបើមានជំងឺឆ្លងថ្មីគម្រោងក្នុងការបើកប្រទេសលើគ្រប់វិស័យឡើងវិញនឹងមិនអាចធ្វើបានទេ! ប៉ុន្តែប្រសិនបើបងប្អូនការពារខ្លួនបានហើយចំនួនអ្នកឆ្លងនិងស្លាប់ពុំមានអ្វីថ្មីទេនោះប្រជាពលរដ្ឋនឹងទទួលបានរួមគ្នាទៅលើការបើកសេដ្ឋកិច្ចសង្គមឡើងវិញ ជាពិសេសសាលារៀននិងទេសចរណ៍ផ្ទៃក្នុង»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាការសាកល្បងនេះមិនមែនជាការយកអាយុប្រជាពលរដ្ឋមកប្រថុយប្រថាននឹងគ្រោះថ្នាក់ទេប៉ុន្តែដោយសារជឿទុកចិត្តទៅលើការចូលរួមរបស់ប្រជាជនក្នុងការប្រយុទ្ធនិងជំងឺកូវី-១៩ បូករួមជាមួយនឹងការចាក់វ៉ាក់សាំង។

សម្ដេចតេជោមានប្រសាសន៍ថា៖ «យើងពិតជាជឿជាក់លើការយល់ដឹងនិងការចូលរួមរបស់ប្រជាជនរបស់យើង។ សូមអាជ្ញាធរគ្រប់ទីកន្លែងនិងគ្រប់ទីអារាម ព្រះថេរានុថេរៈ សូមព្រះមេត្តានិងមេត្តាយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់។ សូមបងប្អូនប្រជាពលរដ្ឋការពារខ្លួនការពារក្រុមគ្រួសារកុំអោយកើតកូវីដក្រោយពេលបុណ្យភ្ជុំបិណ្ឌកុំអោយមានទុក្ខក្រោយពេលដែលយើងបានសប្បាយ» ។

ថ្ងៃសម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះត្រូវធ្វើឡើងនៅថ្ងៃទី៥ ទី៦ និង៧ ខែតុលា ឆ្នាំ២០២១។

ក្រសួងទេសចរណ៍ឲ្យដឹងថា ក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌកាលពីថ្ងៃទី៥ ខែតុលា ម្សិលមិញមានពលរដ្ឋចេញដើរកម្សាន្តជាង ១៥ម៉ឺននាក់។

សម្ដេចតេជោបានសរសេរនៅលើហ្វេសប៊ុកផេករបស់សម្ដេច នៅព្រឹកថ្ងៃទី៦ ខែតុលា ដោយបានក្រើនរំលឹក ចំពោះពលរដ្ឋដែលទៅកំសាន្តនៅទីរមណីយដ្ឋាននានា សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺត្រូវពាក់ម៉ាស់ ដុសសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលអោយបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ កុំទៅទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដែលមានហានិភ័យខ្ពស់។

បន្ថែមលើពីនោះ សម្ដេចតេជោ ក៏បានបញ្ជាដល់អាជ្ញាធរឲ្យបង្កើនកិច្ចការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈទាំងតាមដងផ្លូវធ្វើដំណើរ តាមទីរមណីយដ្ឋាននានា និងនៅតាមវត្តអារាមដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសុខភាពបង្កាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ផងដែរ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក