ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រឹត្តិបត្រប្រចាំខែរបស់អាស៊ានចុះផ្សាយពីយុទ្ធនាការចាក់វ៉ាក់សាំងដ៏មានប្រសិទ្ធភាពរបស់កម្ពុជា

ភ្នំពេញ៖ ព្រឹត្តិបត្រប្រចាំខែសីហាដល់ខែកញ្ញា ឆ្នាំ២០២១ របស់អាស៊ានបានចុះផ្សាយពីយុទ្ធសាស្ត្រចាក់វ៉ាក់សាំងដ៏មានប្រសិទ្ធភាពរបស់កម្ពុជាដែលបានចាត់ទុកកម្ពុជាជាប្រទេសក្នុងអាស៊ានមួយដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានខ្ពស់បំផុត។

ព្រឹត្តិបត្រ Asian inside view បានចុះផ្សាយដោយបានដកស្រង់បទសំភាសជាមួយអ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ លោកស្រី ឱ វណ្ណឌីន ចុះផ្សាយថាភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជាគឺផ្ដើមចេញពីការចង្អុលរបស់ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានណែនាំដល់ កងកម្លាំង អ្នកស្ម័គ្រចិត្ត និងវិស័យឯកជន ក្នុងការអភិវឌ្ឍវ៉ាក់សាំងនិងចាក់វ៉ាក់សាំង។

លោកស្រី ឱ វណ្ណឌីន ក៏បានបញ្ជាក់ទៀតថាក្រៅពីនោះរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវ៉ាក់សាំងដែលសុវត្ថិភាពនិងមានប្រសិទ្ធភាពគឺជាគន្លឹះសំខាន់ក្នុងការការពារនិងបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ ហើយត្រូវពង្រឹងភាពជាម្ចាស់ប្រទេសនិងបង្កើនភាពជាដៃគូជាមួយប្រទេសនានា។

ក្នុងការចាក់វ៉ាក់សាំងឲ្យមានប្រសិទ្ធភាពចាំបាច់ត្រូវអនុវត្តវិធានការតាមបរិបទប្រទេស និងវិធីសាស្ត្រពិសេសស្របតាមប្រព័ន្ធយន្តការធនធានដែលមានសមត្ថភាពនិងការណែនាំបន្ថែម។

ព្រឹត្តិបត្ររបស់អាស៊ានក៏បានដកស្រង់បន្ថែមផងដែរថា កម្ពុជាបានប្រើប្រាស់ការចាក់វ៉ាក់សាំងជាឱកាសក្នុងការបង្កើតសមត្ថភាពស៊ាំក្នុងសង្គមក៏ដូចជាកសាងសមត្ថភាពនិងប្រើប្រាស់វ៉ាក់សាំងគឺជាវិធានការសុខភាពសាធារណៈ ដោយចាក់វ៉ាក់សាំងដោយមិនគិតថ្លៃនិងកំណត់ក្រុមជនងាយរងគ្រោះដែលជាអ្នកមានអទិភាពសម្រាប់ចាក់វ៉ាក់សាំងមុនគេ។

ចំពោះការទទួលបានវ៉ាក់សាំងវិញ រដ្ឋាភិបាលកម្ពុជាបានរៀបចំយុទ្ធសាស្ត្រជាបន្តបន្ទាប់ក្នុងការគៀងគរវ៉ាក់សាំងពីប្រទេសផលិតដែលធ្វើឲ្យវ៉ាក់សាំងជាបន្តបន្ទាប់ត្រូវបានបញ្ជូនមកកម្ពុជា។

យុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជាក៏បានមកពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋានដែលមានភារកិច្ចជំរុញដល់ពលរដ្ឋឲ្យចាក់វ៉ាក់សាំងនិងទទួលព័ត៌មានពីទីតាំងចាក់វ៉ាក់សាំង ក្រៅពីនោះការបង្កើនការចូលរួមពីសាធារណជនក្នុងការទទួលស្គាល់ប្រសិទ្ធភាពនៃវ៉ាក់សាំងតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតនិងការណែនាំរបស់ក្រសួងសុខាភិបាលតាមប្រព័ន្ធផ្សព្វផ្សាយនានាផងដែរ។

កម្ពុជាគឺជាប្រទេសទីពីរនៅក្នុងអាស៊ានដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេបង្អស់បន្ទាប់ពីប្រទេសសិង្ហបុរី។

គិតត្រឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋបានជាង ១៣លាន៥សែននាក់ ដែលស្មើរនឹងជាង៨៤ភាគរយ បើធៀបទៅនឹងពលរដ្ឋសរុបជាង១៦លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក