ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: រដ្ឋបាលរាជធានីភ្នំពេញតម្រូវឲ្យពលរដ្ឋបង្ហាញកាតចាក់វ៉ាក់សាំងនៅពេលចេញចូលផ្សារ សាលារៀននិងទីតាំងអាជីវកម្មនានា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ប្រជាពលរដ្ឋ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្ម អាហារដ្ឋាន អាជីវករ វិស័យឯកជន និងសាធារណជន ទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញ និងត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ។

ក្នុងសេចក្ដីណែនាំចុះថ្ងៃទី៥ ខែកញ្ញានេះ សាលារាជធានីភ្នំពេញបានណែនាំទៅដល់ម្ចាស់ទីតាំងខាងលើឲ្យដាក់បុគ្គលិកដើម្បីត្រួតពិនិត្យមើលបណ្ណចាក់វ៉ាក់សាំងឬលិខិតបញ្ជាក់ថាចាក់វ៉ាក់សាំងចំពោះអ្នកដែលបានចេញចូលទីតាំងអាជីវកម្មរបស់ខ្លួន លើកលែងតែកុមារអាយុ៦ឆ្នាំចុះ។

ក្នុងករណីអ្នកចេញចូលណាម្នាក់មិនព្រមសហការបង្ហាញបណ្ណចាក់វាក់សាំង ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យចូលក្នុងទីតាំង ឬទីកន្លែងរបស់ខ្លួនឡើយនិងត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដែលនៅក្បែរនោះជាបន្ទាន់។

សាលារាជធានីភ្នំពេញក៏ព្រមានដកហូតអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតនិងអាចឈានរហូតដល់បិទទីតាំងព្រមទាំងចាត់វិធានការផ្លូវច្បាប់ផងដែរ។ប្រសិនជាម្ចាស់អាជីវកម្មខាងលើមិនអនុវត្តតាមការណែនាំនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក