ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កងពលតូចថ្មើរជើងលេខ៥១៖ ទោះក្នុងកាលៈទេសៈណាក៏កងកម្លាំង តែងតែនៅក្បែពលរដ្ឋជានិច្ច ដើម្បីបម្រើពលរដ្ឋ និងប្រទេសជាតិ

បន្ទាយមានជ័យ៖ មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានថ្លែងថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ កងកម្លាំងកងពលតូចថ្មើរជើងលេខ ៥១ តែងតែនៅជាមួយក្បែរពលរដ្ឋជានិច្ច ដើម្បីជួយសង្គ្រោះបងប្អូនពលរដ្ឋដែលកំពុងជួបការលំបាក គឺកងកម្លាំងតែងតែចូលរួមគ្រប់សកម្មភាពក្នុងកិច្ចការបម្រើប្រជាជន ដែលកំពុងជួបការលំបាក និងបម្រើសង្គមជាតិ។

ការលើកឡើងនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំ ឆ្លងរបាយការណ៍ប្រឡងប្រណាំងប្រចាំ ឆមាសទី២ ឆ្នាំ២០២១ និងដាក់ទិសដៅអនុវត្តបន្ត នៅទីបញ្ជាការកងពល តូចថ្មើរជើងលេខ ៥១ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ ៥១ នៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះលោកបានកោតសរសើរដល់កងកម្លាំងកងពលទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម មិនខ្លាចនឿយហត់ ទោះស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ផង ហើយកម្លាំងមួយចំនួនបានចេញប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃផង ទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ និងមួយចំនួនទៀតបានជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

មួយវិញទៀតលោកឧត្តមសេនីយ៍ត្រី បន្តទៀតថាក្រៅពីកិច្ចការងារស្នូល អង្គភាពនីមួយៗ ត្រូវបន្តខិតខំអនុវត្តការងារ កសាងអង្គភាពឲ្យបានរឹងមាំលើគ្រប់វិស័យ តាមផែនការរបស់ថ្នាក់លើ ជាពិសេសបំផុសចលនាការងារប្រឡងប្រណាំងពីអង្គភាពមួយទៅអង្គភាពមួយ ជ្រើសរើសបុគ្គលមានស្នាដៃ លើកទឹកចិត្តផ្តល់ជូនលិខិតសរសើរ និងរង្វាន់លើកទឹកចិត្ត ដើម្បីបន្តនិរន្តរភាពការងារប្រកបដោយកាលានុវត្តភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក