ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចថៃឃាត់ខ្លួនមនុស្សម្នាក់ក្បែព្រំដែន ដែលនាំម៉ូតូមកលក់នៅកម្ពុជាដោយខុសច្បាប់

បាត់ដំបង៖ មុខសញ្ញាស៊ីឈ្នួលនាំម៉ូតូឆ្លងដែនខុសច្បាប់ម្នាក់ ត្រូវបានកម្លាំងយោធាការពារព្រំដែនថៃសហការជាមួយកងកម្លាំងកម្ពុជា ចាប់ខ្លួនបានខណ:ដែលកំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ប្រទះឃើញជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាពជិះម៉ូតូបម្រុងឆ្ពោះទៅកាន់ដីខ្មែរ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នៅជាប់ព្រំដែនត្រង់ចំណុចភូមិថាប់ស្យាម ឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវប្រទេសថៃ ជាប់ជាមួយនិងស្រុកសំពៅលូនខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ សុខ នុន ភេទប្រុស អាយុ ២៣ ឆ្នាំជាជនជាតិថៃ រស់នៅក្នុងស្រុកតាប្រាក់យ៉ាខេត្តស្រះកែវ ជាអ្នកស៊ីឈ្មួលដឹកម៉ូតូមកលក់ឲ្យជនជាតិខ្មែរដែលមានឈ្មោះ ចែ ណាង ដោយអោយជិះឆ្លងដែនទៅប្រគល់អោយឈ្មួញនៅក្នុងទឹកដីខ្មែរ ដោយ១គ្រឿងគេទទួលបានប្រាក់កម្រៃ ៥០០ បាត ។

សមត្ថកិច្ចថៃបានដកហូតម៉ូតូម៉ាកស្កូបពី ចំនួន ២គ្រឿង ព៌ណខ្មៅ និងក្រហម គ្មានស្លាកលេខ ដោយបច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានស្រុកតាប្រាក់យ៉ា ដើម្បីអនុវត្តន៍តាមនីតិវិធី ដោយឡែកឈ្មួញធំដែលនៅពីក្រោយខ្នង សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក