ភ្នំពេញ៖ ព្រឹទ្ធាចារ្យ លី ប៊ុនយីម បានទទួលមរណភាពនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១នេះ ក្មុងជន្មាយុ៨៩ឆ្នាំ។
អនុរដ្ឋលេខាធិការក្រសួងព័ត៌មានលោក ហ៊ឹម សុទិត្យា ប្រាប់ទីភ្នាក់ងារសារព័ត៌មានជាតិ AKP ថា ព្រឹទ្ធាចារ្យ លី ប៊ុនយីម ដែលជាផលិតករភាពយន្តដ៏ឆ្នើមក្នុងទស្សវត្ស៦០ និង៧០ ដែលជាម្ចាស់ស្នាដៃ រឿងពុទ្ធិសែននាងកង្រី រឿងអនអើយស្រីអន និងរឿងសព្វសិទ្ធ បានទទួលមរណភាពហើយនៅថ្ងៃនេះ។
ហ្វេសបុកដែលមានឈ្មោះ រី រម្យន្នី ដែលអះអាងថាជាចៅរបស់លោក លី ប៊ុនយឹម បានសរសេរបង្ហោះលើហ្វេសប៊ុកលោកថា៖ «កុង លី ប៉ុនយីម ទទួលមរណកាលនៅវេលាម៉ោង១១:៥០នាទីព្រឹកថ្ងៃអង្គារ ទី៥ ខែតុលា ឆ្នាំ ២០២១ សូមដួងវិញ្ញាណក្ខន្ធកុងបានទៅដល់ទីឋានបរមសុខមានព្រះធម៌ជាអ្នកនាំផ្លូវខ្ងុំពិតជាស្ដោកស្ដាយខ្លាំងណាស់ព្រោះបានបាត់បង់មនុស្សជាទីគោរពស្រលាញ់សូមដួងវិញ្ញាណក្ខន្ធកុងទៅកាន់ទីស្ងប់សុខ» ។
ព្រឹទ្ធាចារ្យ លី ប៊ុនយីម កើតនៅក្នុង ភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសុទិន ខេត្តកំពង់ចាម ក្នុងគ្រួសារជាកសិករមួយ។ លោកបានបង្កើតផលិតកម្មរន្ទះពេជ្រភាពយន្តក្នុងឆ្នាំ១៩៦១ និងបានដឹកនាំផលិតរឿងដំបូងបំផុតគឺរឿង«រន្ទះគ្រួសារ»៕