ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១លានដូសទៀត នឹងមកដល់កម្ពុជា ដោយថ្ងៃទី១១ មកដល់៥០ម៉ឺនដូស និងថ្ងៃទី១៥ ខែឧសភា មកដល់៥០ម៉ឺនដូស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បានប្រកាសតាមសារសំឡេងនថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ចិន ចំនួន១លានដូសទៀតនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១១ចំនួន៥០ម៉ឺនដួស ហើយថ្ងៃទី១៥ ខែឧសភា នឹងមកដល់ចំនួន៥០ម៉ឺនដូសទៀត។

សម្ដេចតេជោតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភ ព្រោះវាក់សាំងមិនមានការខ្វះខាតនោះទេ។ នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានណែនាំឱ្យផ្ដល់អាទិភាពចាក់វ៉ាក់សាំងសម្រាប់ជនពិការ មនុស្សចាស់ និងព្រះសង្ឃផងដែរ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋទាំងអស់នៅតំបន់ក្រហមទាំងអស់ជាង៥២ម៉ឺននាក់ ដោយចាក់ដូសទី១ ឱ្យអស់រួចហើយចាំចាប់ផ្តើមបន្តចាក់វ៉ាក់សាំងដូសទី២។

សម្ដេចតេជោ បានចាត់ទុកថាតំបន់ក្រហមជាតំបន់មានហានិភ័យខ្ពស់ ហើយប្រជាពលរដ្ឋត្រូវបានខ្ចប់នៅទីនោះក៏លំបាកណាស់ទៅហើយ។ «យើងត្រូវឱ្យពួកគាត់ទទួលបានផលប្រយោជន៍មុនគេ»។

កម្ពុជាទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជាជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវាក់ តាមអង្គការសុខភាពពិភពលោកចំនួន ៣២៤,០០០ដូស។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងរហូតដល់ទៅផ្ទាំង ១០លានដូសនៅ ក្នុងឆ្នាំ២០២១នេះ។

បើតាមសម្ដេចតេជោ ហ៊ុន សែន វ៉ាក់សាំងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត រួមមាន៖ ខែឧសភា ចំនួន១លាន ៥សែនដូស, ខែមិថុនា ចំនួន ៣លានដូស, ខែកក្កដា ២លានដូស និងខែសីហា ១លានដូស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក