លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង | លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា |

អូស្ត្រាលី នឹងមិនបើកទទួលភ្ញៀវទេសចរណ៍បរទេសរហូតដល់ឆ្នាំ២០២២

អូស្ត្រាលី៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី និយាយនៅថ្ងៃទី០៥ ខែតុលានេះថា ភ្ញៀវទេសចរណ៍អន្តរជាតិទាំងអស់ នឹងមិនត្រូវបានស្វាគមន៍សម្រាប់ការចូលមកកាន់ប្រទេសអូស្ត្រាលី ចាប់ពីបច្ចុប្បន្នរហូតដល់ដំណាច់ឆ្នាំ២០២១នេះ។ ប៉ុន្តែយ៉ាងណាមិញ លក្ខខណ្ឌមួយចំនួនដែលត្រូវបានផ្តល់អាទិភាពខ្ពស់ជាងគេ គឺនឹងផ្តោតទៅលើបុគ្គលិក និងកម្មករជំនាញ ព្រមទាំងសិស្ស-និស្សិតបរទេសដែលចាំបាច់ក្នុងការចូលមកកាន់ប្រទេសអូស្រ្តាលី។

លោកនាយករដ្ឋមន្រ្តី Scott Morrison បញ្ជាក់ថា បច្ចុប្បន្ននេះអូស្រ្តាលីនឹងផ្តោតសំខាន់ទៅលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាមុនសិន ដោយមកដល់ពេលនេះប្រទេសទាំងមូលបានឈានមកដល់គោលដៅដែលបានកំណត់ទៅលើផែនការចាក់វ៉ាក់សាំងរួចរាល់ ដោយមនុស្សដែលមានវ័យចាប់ពី១៦ឆ្នាំឡើងទៅ បានទទួលវ៉ាក់សាំង ២ដូសរួចរាល់មានចំនួន ៨០ភាគរយ។

សប្តាហ៍មុន លោក Scott បានបង្ហើបនូវផែនការអនុញ្ញាតឱ្យប្រជាជនដែលចាក់វ៉ាក់សាំងរួចរាល់ និងអ្នកដែលមានទីលំនៅជាក់លាក់ក្នុងប្រទេសអូស្រ្តាលីអាចហោះហើរទៅក្រៅប្រទេសបានចាប់ពីខែវិច្ឆិកានេះតទៅ ដែលជាការបើកនូវការធ្វើដំណើរឡើងវិញ រាប់ចាប់ពីវិធានការរឹតត្បិតការធ្វើដំណើរត្រូវបានដាក់ចេញតាំងពីខែមីនា ឆ្នាំ២០២០កន្លងទៅ ដែលជាពេលដែលវីរុសកូវីដ-១៩ ផ្ទុះឡើងដំបូង។

គួរបញ្ជាក់ថា វិបត្តិសកលនៃវីរុសកូវីដ-១៩ ក៏បានជះឥទ្ធិពលខ្លាំងក្លាទៅលើវិស៏យអប់រំ និងសកលវិទ្យាល័យក្នុងប្រទេសផងដែរ។ មូលហេតុធំបំផុតនៃការផ្តល់អាទិភាពទៅលើការអនុញ្ញាតឱ្យសិស្ស និស្សិតបរទេសអាចចូលមកកាន់អូស្រ្តាលីវិញនេះ ត្រូវបានគេដឹងថាជាផ្នែកមួយនៃការស្តារឡើងវិញនៃចំណូលលើវិស័យអប់រំរបស់ប្រទេស ត្បិតស្ថាប័នពាក់ព័ន្ធបានបង្ហាញក្តីបារម្ភថា និស្សិតបរទេសអាចនឹងចុះឈ្មោះសិក្សានៅប្រទេសផ្សេងដែលបើកឱ្យភ្ញៀវបរទេសចូលទៅក្នុងប្រទេសឡើងវិញ។

ឧត្តមក្រុមប្រឹក្សាទេសចរណ៍បរទេសនៃប្រទេសអូស្រ្តាលី ដែលជាស្ថាប័នគ្រប់គ្រងផ្នែកទេសចរណ៍បានបង្ហាញថា តួលេខនៃចំណូលបានមកពីវិស័យទេសចរណ៍មានប្រមាណ ៣៣ពាន់លានដុល្លារអាមេរិកមុននឹងវិបត្តិកូវីដ-១៩ ផ្ទុះឡើង បានស្នើឱ្យមានការបើកប្រទេសឡើងវិញយ៉ាងយូរត្រឹមខែមីនា ឆ្នាំ២០២២ខាងមុខ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក