ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Sir Alex ថា Ronaldo គួរតែជា ១១នាក់ដំបូងពេលប៉ះ Everton

អង់គ្លេស៖ អតីតអ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Sir Alex Ferguson និយាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo គួរតែត្រូវស្ថិតនៅក្នុងបញ្ជី ១១នាក់ដំបូង ក្នុងការប្រកួតទល់នឹង Everton ដែលស្មើគ្នា ១-១ កាលពីចុងសប្តាហ៍កន្លងទៅ។ គួរបញ្ជាក់ថា ក្នុងការប្រកួតនោះ លោក Ole Gunnar Solskjaer បានដាក់ Ronaldo ស្ថិតនៅក្នុងបញ្ជីកីឡាករបម្រុង នឹងផ្លាស់ប្តូរចូលក្នុងវគ្គទី២ ជាមួយកីឡាករ Jadon Sancho ជំនួសកីឡាករ Edinson Cavani និង Anthony Martial។

ក្នុងការប្តូរចូលនោះ Ronaldo ពុំមានគ្រាប់បន្ថែមណាមួយជាមួយ Man Utd ឡើយ ក្រៅតែពីគ្រាប់បាល់របស់កីឡាករ Martial ក្នុងវគ្គទី១។ បើតាមវីដេអូមួយនៅលើបណ្តាញសង្គមជាមួយអ្នកប្រដាល់គុនចម្រុះ MMA, Khabib គេបានឮ Sir Alex និយាយថា ការដែល Man Utd មិនដាក់ Ronaldo ក្នុងបញ្ជី ១១នាក់ដំបូង វាហាក់ជាការលើកទឹកចិត្តមួយផ្នែកទៅហើយសម្រាប់កីឡាកររបស់ Everton។ មិនត្រឹមតែប៉ុណ្ណោះ Khabib Nurmagomedov ពេលដែលឃើញ Ronaldo ប្តូរចូល គេក៏បាននិយាយទៅកាន់ Sir Alex ថា គេដឹងថា Ronaldo ប្រាកដជាត្រូវប្តូរចូលឱ្យលេង ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ កីឡាករដែលល្អគប្បីត្រូវមានឈ្មោះ ១១នាក់ដំបូងជានិច្ច។

គួរបញ្ជាក់ថា ក្រោយបានត្រឹមស្មើគ្នា ១-១ ជាមួយ Everton បច្ចុប្បន្ននេះ Manchester United កំពុងឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង Premier League មាន ១៤ពិន្ទុស្មើជាមួយ Man City, Everton និង Brighton តាមពីក្រោយ Chelsea មាន ១៥ពិន្ទុ និង Liverpool ឈរកំពូលតារាងមាន ១៦ពិន្ទុ។ ប្រកួតបន្តរបស់ Manchester United ជួបជាមួយ Leicester City នាថ្ងៃទី១៦ ខែតុលា នាកីឡដ្ឋាន King Power៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក