ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្តប៉ៃលិនឲ្យបើកផ្សារចំនួន២ឡើងវិញក្រោយពីស្ថានភាពនៃជំងឺកូវីដ-១៩ក្នុងខេត្តបានធូរស្បើយ

ខេត្តប៉ៃលិន៖ អាជីវករដែលលក់ដូរនៅផ្សារសាមគ្គី(ហៅប៉ាហ៊ី)និងផ្សារថ្មីប៉ាហ៊ីជើង(ហៅផ្សារជាងអូន)ត្រូវបានអាជ្ញាធរខេត្តប៉ៃលិនសម្រេចឲ្យចូលទៅលក់ឡើងវិញបន្ទាប់ពីបានរៀបចំសណ្ដាប់ធ្នាប់ហើយស្ថានភាពជំងឺកូវីដ-១៩ក្នុងខេត្តបាន។

នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលក្រុងអនុញ្ញាតឱ្យនាំគ្នារើឥវ៉ាន់ចូលទៅលក់ដូរនៅកន្លែងដើមវិញហើយក្រោយពីពួកគាត់បានរៀបចំបោសសំអាតតូបឱ្យមានរបៀបរៀបរយនិងមានសណ្តាប់ធ្នាប់ល្អ។

អាជីវករទាំងអស់បានរៀបរាប់ឱ្យដឹងថា ពួកគាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំងបន្ទាប់ពីរដ្ឋបាលក្រុងប៉ៃលិនបានអនុញ្ញាតឱ្យចូលទៅលក់ដូរនៅក្នុងផ្សារសាមគ្គីនិងផ្សារថ្មីប៉ាហ៊ីជើងក្រោយពីបានរៀបចំសណ្តាប់ធ្នាប់ឱ្យល្អជាងមុននិងធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ព្រមទាំងអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាលដោយលាងដៃនឹងទឹកអាល់កុលឬជែល ពាក់ម៉ាសជាប់ជានិច្ចពេលលក់ដូរ ដើម្បីទប់ស្កាត់ការបន្តឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

ពួកគាត់ក៏សូមថ្លែងអំណរគុណដល់ខាងរដ្ឋបាលក្រុងប៉ៃលិន បានអនុញ្ញាតឱ្យពួកគាត់ចូលទៅរៀបចំលក់ដូរនៅកន្លែងដើមវិញ ។

អភិបាលក្រុងប៉ៃលិនលោក ស៊ុន យី បានឱ្យEAC Newsដឹងថាក្រោយពីរដ្ឋបាលក្រុងប៉ៃលិនបានជម្លៀសអាជីវករមួយចំនួនទៅលក់ដូរនៅលើដីឯកជនមួយកន្លែងក្នុងក្រុងប៉ៃលិនកាលពីជាង១ខែមុនរហូតមកដល់ពេលនេះដោយសារសភាពជំងឺកូវីដ ១៩ មានការថមថយធូរស្បើយឡើងវិញ ទើបខាងលោកបើកផ្សារសាមគ្គី និងផ្សារថ្មីប៉ាហ៊ីជើងឱ្យអាជីវករចូលទៅលក់ដូរតែក៏មិនភ្លេចអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

អស់រយ:ពេលជិត២ខែហើយដែលរដ្ឋបាលក្រុងប៉ៃប៉ៃលិន បានជម្លៀសអាជីវករឱ្យទៅលក់ដូរនៅកន្លែងថ្មីជាបណ្តោះអាសន្ន ត្រង់ចំណុចដីមួយកន្លែងស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយសារតែបញ្ហាការឆ្លងជំងឺកូវីដ ១៩នៅក្នុងផ្សារទាំង២នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក