
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២២៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ០៣ករណី ខណៈអ្នកជំងឺ ៤៨៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៣,៧០៣នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៤១៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១០៥,៣៥០នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,១៣៦ករណី៕