ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហ្វេសប៊ុក WhatsApp និង Instagram ដំណើរការឡើងវិញបន្ទាប់ពីអាក់អានអស់រយៈពេល ៦ ម៉ោង

អន្តរជាតិ៖ សេវាកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងបីរបស់ហ្វេសប៊ុកត្រូវបានស្តារឡើងវិញបន្ទាប់ពីមិនអាចចូលទៅប្រើប្រាស់បានជិត៦ម៉ោង នៅចន្លោះយប់រំលងអធ្រាត្រថ្ងៃច័ន្ទដល់ព្រឹកថ្ងៃអង្គារម៉ោងនៅកម្ពុជា។ ក្រុមត្រួតពិនិត្យគេហទំព័ររបស់ហ្វេសបុកបាននិយាយថា វាជាការបរាជ័យធំបំផុតដែលហ្វេសប៊ុកមិនធ្លាប់មាននាពេលកន្លងមក ហើយទទួលបានរបាយការណ៍អំពីបញ្ហាជាប់គាំងបែបនេះរហូតដល់ចំនួន ១០,៦លាននាក់នៅជុំវិញពិភពលោក។ ហ្វេសប៊ុកធ្លាប់មានបញ្ហាបែបនេះកាលឆ្នាំ២០១៩ ដែលបានធ្វើឱ្យមានការរំខាននៅគ្រប់ទីកន្លែង។

ទីបំផុតស្ថាបនិកហ្វេសប៊ុកលោក Mark Zuckerberg អាចចូលទៅក្នុងទម្រង់ផ្សព្វផ្សាយផ្ទាល់ខ្លួន ដើម្បីនិយាយពាក្យសុំទោសចំពោះការរអាក់រអួលនេះដោយលោកសរសេរថា «សូមអភ័យទោសចំពោះការរំខាននៅថ្ងៃនេះ ខ្ញុំដឹងថាអ្នកពឹងផ្អែកលើសេវាកម្មរបស់យើងយ៉ាងចាំបាច់ដើម្បីទំនាក់ទំនងជាមួយមនុស្សដែលអ្នកយកចិត្តទុកដាក់»។

នៅប៉ុន្មានម៉ោងមុននេះ ហ្វេសប៊ុកគ្មានជម្រើសអ្វីក្រៅពីការយកបណ្តាញសង្គម Twitter ដើម្បីសុំទោសអ្នកដែលរងផលប៉ះពាល់ដោយសរសេរថា “យើងបានដឹងថាមនុស្សមួយចំនួនមានបញ្ហាក្នុងការចូលប្រើកម្មវិធីនិងផលិតផលរបស់យើង។ យើងកំពុងធ្វើការដើម្បីឱ្យអ្វីៗត្រលប់មកធម្មតាវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយយើងសូមអភ័យទោសចំពោះការរអាក់រអួលនេះ។ ចំពោះសហគមន៍មនុស្សនិងអាជីវកម្មដ៏ធំនៅជុំវិញពិភពលោកដែលពឹងផ្អែកលើយើង៖ យើងសុំទោស យើងបានខិតខំយ៉ាងខ្លាំងដើម្បីស្តារការចូលប្រើកម្មវិធីនិងសេវាកម្មរបស់យើងឡើងវិញ ហើយរីករាយដែលបានរាយការណ៍ថាពួកគេត្រលប់មកអ៊ីនធឺណិតតាមប្រព័ន្ធហេស្វបុកវិញបាននៅពេលនេះ។ សូមអរគុណ។ ”

ការដាច់ចរន្តហេ្វសបុករយៈពេលយូរបែបនេះគឺកម្រមានណាស់នៅលើអ៊ីនធឺណិត។ ការរំខានកាលពីឆ្នាំ ២០១៩ បានធ្វើឱ្យហ្វេសប៊ុកនិងកម្មវិធីផ្សេងទៀតរបស់ពួកគេភាគច្រើនមិនអាចប្រើបានរយៈពេល ១៤ម៉ោង។ មិនមានហេតុផលផ្លូវការណាមួយដែលត្រូវបានផ្តល់ដោយក្រុមហ៊ុនចំពោះបញ្ហានេះទេ ប៉ុន្តែក្រុមអ្នកវិភាគជឿជាក់ថាវាអាចពាក់ព័ន្ធនឹងកំហុសជាមួយប្រព័ន្ធ DNS ឬប្រព័ន្ធឈ្មោះដែនសម្រាប់គេហទំព័រហ្វេសប៊ុក។ DNS ជារឿយៗត្រូវបានគេប្រៀបធៀបទៅនឹងសៀវភៅអាស័យដ្ឋានឬសៀវភៅទូរស័ព្ទសម្រាប់អ៊ិនធឺណិតដោយចង្អុលពីកម្មវិធីអ៊ីនធឺណិតទៅប្រព័ន្ធកុំព្យូទ័រដែលបម្រើគេហទំព័រដែលពួកគេកំពុងស្វែងរក។ មានបញ្ហាជាច្រើនទៀតជាមួយសេវាកម្ម DNS នៅឆ្នាំនេះដែលនាំឱ្យមានការបិទគេហទំព័រធំ ៗ នៅជុំវិញពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក