ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រងរបួសធ្ងន់និងស្រាល៣នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនៅក្រុងប៉ៃលិន

ប៉ៃលិន៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយរថយន្ដក្នុងទិសដៅ បេីកបរបញ្រ្ចាស់ទិសគ្នា បណ្ដាលអោយរបួសធ្ងន់ចំនួន ០២ នាក់ ស្រាល ០១នាក់។

ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង ៣និង៥០នាទី រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នៅចំណុច ភូមិប៉ាហុីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីបេីកបររថយន្តមានឈ្មោះ ញ៉ាន លី ភេទប្រុសអាយុ ៥៤ឆ្នាំ មុខរបរ អ្នកកាសែត រស់នៅភូមិសំពៅលូន ឃុំសាស្ដា ស្រុកសំពៅលូន ខេត្ដបាត់ដំបង បើកបររថយន្ដ ម៉ាក High Lander ស៊េរីឆ្នាំ២០០២ ពណ៌ប៉ៃតងចាស់ ពាក់ស្លាកលេខ (ភ្នំពេញ 2AM-32548) គ្មានរបួស និងអ្នករួមដំណេីរម្នាក់ ឈ្មោះ បាន ចន្ថា ភេទ ស្រី អាយុ ៣៦ ឆ្នាំ មុខរបរ មេផ្ទះ រស់នៅ ភូមិផ្សារឃែ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (គ្មានរបួស) ។

ចំណែកភាគីបេីកបរម៉ូតូមានឈ្មោះ ចាន់ លីណា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិ ទំនប់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉តូម៉ាកHonda waveស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខ(ប៉ៃលិន1C-7678) របួសធ្ងន់ ខណៈអ្នករួមដំណេីរ០២នាក់ឈ្មោះ រិន វីរៈ ភេទប្រុស អាយុ ០២ឆ្នាំរងរបួសធ្ងន់ និងឈ្មោះ រិន រ៉ាឌី ភេទស្រី អាយុ ០៣ឆ្នាំ រងរបួសស្រាល ។

ក្រោយពេលសមត្ថកិច្ចបានសាកសួរនាំរួចបានឲដឹងថាមកពីកត្ដាមនុស្សបេីកបរដោយ មិនប្រកាន់ស្ដាំ បណ្ដាលអោយមានគ្រោះថ្នាក់ ។

បច្ចុប្បន្នករណីខាងលេីនេះ ជជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋា ននគរបាលខេត្តប៉ៃលិនបានដកហូតម៉ូតូ និង រថយន្តមករក្សាទុកនៅការិយាល័យនគរបាលចរាចណ៍ផ្លូវគោករង់ចាំការដោះស្រាយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក