(កំពង់ធំ)៖ រដ្ឋបាលខេត្ដកំពង់ធំ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញមនុស្សចំនួន១២នាក់បន្ថែមទៀត កើតជំងឺកូវីដ១៩។ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទាំង១២នាក់បន្ថែម។
ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩នៅស្រុកស្ទោង និងស្រុកបារាយណ៍ ឲ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការរដ្ឋបាលជាបន្ដបន្ទាប់។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ សូមរួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។