ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ

ព្រះសីហនុ៖ អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ឡុង ឌីម៉ង់ ត្រូវបានរដ្ឋាភិបាលតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ បន្ទាប់ពីលោកបញ្ចប់បេសកម្មការទូតពីប្រទេសកូរ៉េ។

ក្នុងអនុក្រឹត្យស្ដីពីការតែងតាំងមន្ត្រីរាជការចុះថ្ងៃទី៤ តុលា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចតែងតាំងលោក ឡុង ឌីម៉ង់ កាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ។

ការតែងតាំងលោក ឡុង ឌីម៉ង់ ជាអភិបាលរងខេត្តព្រះសីហនុនេះគឺបន្ទាប់ពីលោកបានបញ្ចប់បេសកម្មជាឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី១ ខែមិថុនាកន្លងទៅ។

លោកបានកាន់តំណែងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងចាប់ពីឆ្នាំ២០១៦ រហូតដល់២០២១ដែលមានរយៈពេលប្រមាណ៥ឆ្នាំ មុននឹងកាន់កិច្ចការជាឯកអគ្គរាជទូតលោកគឺជាមន្ត្រី និងជាអ្នកនាំពាក្យនៅសាលារាជធានីភ្នំពេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក