ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទូរទស្សន៍កូរ៉េ ស្នើសុំកិច្ចសហការផ្សព្វផ្សាយកម្មវិធីប្រកួតកីឡាអន្តរជាតិនៅកម្ពុជា

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលទូរទស្សន៍កីឡាកម្ពុជា Cambodia Sports TV ហៅកាត់ CSTV សាធារណរដ្ឋកូរ៉េ លោក Park Sang Dung បានស្នើសុំទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញារីទ្ធ ដើម្បីសហការជាមួយទូរទស្សន៍ជាតិកម្ពុជាក្នុងកិច្ចការងារផ្សព្វផ្សាយកម្មវិធីនៃការប្រកួតកីឡាអន្តរជាតិនៅកម្ពុជា។

នៅថ្ងៃទី៤ ខែកញ្ញានេះ លោក Park Sang Dong បានជម្រាបទៅរដ្ឋមន្ត្រីក្រសួងព័ត៌មានថា ក្រុមហ៊ុនលោកនៅកម្ពុជាមានច្រើនក្នុងនោះក៏មានខាងផ្នែកប្រពន្ធ័ផ្សព្វផ្សាយផងដែរហើយអ្វីដែលសំខាន់គឺចង់ធ្វើកិច្ចសហប្រតិបត្តិការរវាងទូរទស្សន៍ CSTV កូរ៉េជាមួយទូរទស្សន៍ជាតិកម្ពុជា គឺការប្រើប្រាស់សម្ភារ និងធនធានមនុស្សជាមួយគ្នា។

សម្រាប់កិច្ចសហការគ្នានេះ ក្រុមហ៊ុនរបស់លោក Park Sang Dung មានបំណងនាំចូលសម្ភារបរិក្ខា បច្ចេកទេស ផ្សាយទំនើបៗមកកម្ពុជានៅក្នុងឆ្នាំ២០២២ ឬឆ្នាំ២០២៣ ដោយរួមគ្នាប្រើប្រាស់ទាំងអស់គ្នាទាំងCSTVកូរ៉េនិងទូរទស្សន៍ជាតិកម្ពុជាទទក។

ជាការឆ្លើយតបលោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្វាគមន៍និងឱ្យក្រុមការងារទូរទស្សន៍កូរ៉េពិភាក្សាលំអិតជាមួយថ្នាក់ដឹកនាំទូរទស្សន៍ជាតិដើម្បីឱ្យកិច្ចសហការក្នុងការថតផ្សព្វ ផ្សាយកម្មវិធីកីឡានេះ បានប្រព្រឹត្តទៅជាមួយគ្នាដោយរលូន និងជោគជ័យ នាពេលអនាគត។

បើតាមការបញ្ជាក់របស់លោក Park Sang Dung បានឱ្យដឹងថា CSTV សាធារណរដ្ឋកូរ៉េ ជាប៉ុស្តិ៍កីឡា ដែលទើបតែដំណើរការការងារជំហានទី១នៅកម្ពុជាតាមរយៈគម្រោងសហការជាមួយទូរទស្សន៍ជាតិកម្ពុជាដើម្បីចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាធំដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនាឆ្នាំបន្តបន្ទាប់ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក