បាត់ដំបង៖ មុខសញ្ញាមេខ្យល់ម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនចុះស្រាវជ្រាវឃាត់ខ្លួនបានបន្ទាប់ពីគេចខ្លួនបានមួយរយៈក្រោយ នាំពលករ ខ្មែរឆ្លងដែនចូលក្នុងទឹកដីថៃដោយ ខុសច្បាប់។
សមត្ថកិច្ចនគរបាលស្រុកសំពៅលូនបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១១:៣០នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ចំណែកជនសង្ស័យមុខសញ្ញាជាមេខ្យល់មានឈ្មោះ ហង្ស គឹមឈួន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបន្តឲ្យដឹងថា ការឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ក្នុងពេលនេះ បន្ទាប់ពីបានធ្វេីការស្រាវជ្រាវ ស៊េីបអង្កេតករណី នាំពលរដ្ឋឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់មួយកេីតឡេីងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ១៦:៣០ នាទី នៅចំណុចជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បន្ទាប់ពីសមត្ថកិច្ចធ្វេីការឃាត់ខ្លួនពលរដ្ឋចំនួន៨នាក់នៅក្នុងមូលដ្ឋានខាងលេី។
ក្រោយឃាត់ខ្លួនសាកសួររួចជនសង្ស័យជាមេខ្យល់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕