ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឃាត់ខ្លួនពលករប្រុស-ស្រី២២នាក់បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ

បន្ទាយមានជ័យ៖ កម្លាំងយោធាកងការពារព្រំដែនលេខ៥០៣ សហការជាមួយកងពលតូចថ្មើរជើងលេខ៥១ និងនគរបាលព្រំដែនគោកលេខ៩១១ ឃាត់ខ្លួនពលករប្រុស-ស្រី ចំនួន២២នាក់ ជាបន្តបន្ទាប់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ បានឲ្យEAC News ដឹងថាពលករខ្មែរប្រុស-ស្រីទាំង២២នាក់(ស្រី០៩នាក់)ខាងលើ សមត្ថកិច្ចការពារព្រំដែនសហការគ្នាឃាត់បានជាបន្តបន្ទាប់ នៅទីតាំងបីផ្សេងគ្នា ក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខណៈដែលពលករទាំងនេះបម្រុងលួចឆ្លងដែនទៅប្រទេស។

លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន បានបញ្ជាក់ទៀតថាក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានអប់រំណែនាំពលករទាំងនោះកុំឲ្យបន្តចាញ់បោកមេខ្យល់លួចនាំពលករឆ្លងដែនដោយខុសច្បាប់ដោយមិនគិតពីសុខសុវត្ថិភាពនិងខាតបង់ប្រាក់ជាបន្តបន្ទាប់ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិបន្ទាប់មកពលករទាំងនោះ ត្រូវបានប្រគល់ទៅក្រុមការងារចម្រុះអូរបីជាន់ ពិនិត្យសុខភាព មុននឹងយកទៅធ្វើចត្តាឡីស័កបន្ត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក