ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្ស៣នាក់លង់ទឹកស្លាប់ក្នុងថ្ងៃតែមួយនៅក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ មនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារលង់ទឹកកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ម្សិលមិញ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ បានឲ្យEAC News ដឹងនៅព្រឹកថ្ងៃទី៤ ខែតុលានេះថាអ្នកស្លាប់ទាំង៣នាក់នោះមានកុមារីម្នាក់អាយុ១១ឆ្នាំបានលង់ទឹកនៅក្នុងប្រឡាយទឹកជ្រៅមួយក្នុងពេលកំពុងលេងទឹកនៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី។ ខណៈបុរស២នាក់ទៀតមានម្នាក់អាយុ២៣ឆ្នាំស្លាប់ដោយសាររអិលជើងធ្លាក់ចូលក្នុងលូទឹកកំពុងហូរខ្លាំងនៅឃុំស្រះជីក​ ស្រុកភ្នំស្រុក និងបុរសអាយុ៤២ឆ្នាំបានស្លាប់ដោយសារធ្លាក់ពីលើទូកហូរសាត់តាមទឹកបាត់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ករណីជនរងគ្រោះស្លាប់ទាំង០៣នាក់ ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យកោលសល្យវិច្ច័យរួច បានប្រគល់ជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក