លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវពលរដ្ឋធ្វើដំណើរតាមមធ្យោបាយផ្ទាល់ខ្លួនដើម្បីកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញលើកទឹកចិត្តដល់ពលរដ្ឋឱ្យធ្វើដំណើរតាមមធ្យាបាយដឹកជញ្ជូនផ្ទាល់ខ្លួនក្នុងឱកាសទៅស្រុកកំណើត និងដំណើរកម្សាន្តក្នុងថ្ងៃសម្រាកបុណ្យភ្ជុំខាងមុខដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ក្នុងសេចក្ដីអំពាវនាវនាថ្ងៃនេះ សាលារាជធានីភ្នំពេញបានស្នើដល់ពលរដ្ឋដែលចេញទៅស្រុកកំណើត និងដើរកម្សាន្តក្នុងថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខឱ្យជៀសវាងការប្រើមធ្យោបាយរួមគ្នា ដែលងាយនឹងឆ្លងជំងឺកូវីដ-១៩ ហើយបើចៀសមិនផុតពីការប្រើប្រាស់មធ្យោបាយរួមគ្នាគឺត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់៣កុំ៣ការពារ និងវិធានការសុខាភិបាលផ្សេងទៀតជាចាំបាច់ផងដែរ។

សាលារាជធានីភ្នំពេញលើកឡើងថា៖ « រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាកថាបងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរចេញចូលរាជធានីភ្នំពេញនឹងអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ខ្លួន » ។

ដោយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៤ ខែកញ្ញា រដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២១ តែរក្សាថ្ងៃឈប់សម្រាក៣ថ្ងៃនៃពិធីនេះដដែលដើម្បីឱ្យប្រជាពលរដ្ឋមានពេលសម្រាកពីការងារ បានដើរកំសាន្តខ្លះ តែជាមួយគ្នានោះក៏ស្នើឱ្យពលរដ្ឋចូលរួមគោរពឱ្យបាននូវវិធានការសុខាភិបាល ទាំងអស់គ្នាផងដែរ។

ថ្ងៃសម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះត្រូវធ្វើឡើងនៅថ្ងៃទី ៥,៦ និង៧ ខែតុលា ឆ្នាំ២០២១៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក