លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

សម្ដេចក្រឡាហោមលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ដោះស្រាយបញ្ហាពលរដ្ឋដើម្បីទទួលបានការគាំទ្រ

ស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយតម្លាភាពនិងយុត្តិធម៌ ដើម្បីឱ្យពលរដ្ឋពេញចិត្តនិងទទួលបានការគាំទ្រក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តស្ទឹងត្រែង សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា តួអង្គមូលដ្ឋានចំនួន៤នាក់ដែលមានឥទ្ធិពលដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២គឺ មេឃុំចៅសង្កាត់ ស្មៀនឃុំ មេប៉ុស្តិ និងមេភូមិ ដោយសម្ដេចលើកទឹកចិត្តដល់អ្នកទាំង៤នេះធ្វើការងារបម្រើពលរដ្ឋឱ្យបានល្អ ពង្រឹងការគិតគូរដល់សន្ដិសុខក្នុងមូលដ្ឋាន ជៀសវាងឱ្យបាននូវការគៀបសង្កត់ទៅលើពលរដ្ឋ។

សម្ដេចបានថ្លែងថា៖ « ប្រជាជនគាត់ថាខ្ញុំមានទៅស្អប់ឯណាថ្នាក់ដឹកនាំកំពូលៗ សម្ដេចតេជោ សម្ដេច ហេង សំរិន សម្ដេច សាយ ឈុំ អីជាដើមប៉ុន្ដែបើបោះឆ្នោតឱុ្យពួកហ្នឹង(អាជ្ញាធរមូលដ្ឋាន)ជាប់ ពួកហ្នឹងនៅតែធ្វើបាបខ្ញុំដដែល។ ប្រយ័ត្នណាប្រយ័ត្នកន្លែងហ្នឹង។ ខ្ញុំជឿថាស្ទឹងត្រែងអត់មានរឿងហ្នឹងទេ តែខ្ញុំលើកមកនេះព្រោះថាមានកន្លែងមួយចំនួនដែលយើងបានរកឃើញថាអញ្ចឹងជួនកាលវាតិចតួចទេតែវាច្រើនកន្លែង » ។

សម្ដេចស្នើដល់អាជ្ញាធរមូលដ្ឋានប្រមូលបញ្ហាពលរដ្ឋមកដោះស្រាយដោយតម្លាភាពនិងយុត្តិធម៌ដើម្បីឱ្យជួយសម្រេចគោលដៅរបស់រដ្ឋាភិបាល និងលើកតម្កើនការងារគណបក្សផងដែរ។

សម្ដេចមានប្រសាសន៍បន្ថែមថា៖ « បើយើងចេះតែឃោសនាពីស្នាដៃរបស់យើង ការពិតទៅគាត់(ពលរដ្ឋ)ដឹងហើយ៧មករាជាហូហែមកគាត់ដឹងអស់ហើយតើ។ ប៉ុន្ដែ៧មករាមកដល់ពេលនេះ៤០ឆ្នាំហើយណា។ អញ្ចឹងហើយយើងសួរថាបញ្ហាអីដែលគាត់ត្រូវការនៅពេលនេះយើងត្រូវប្រមូលមកដោះស្រាយ » ។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាថ្មីជំនួសក្រុមប្រឹក្សាឃុំសង្កាត់ចាស់ដែលផុតអាណត្តិ។

ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្កិទី៤ ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាយកបាន ១ ១៥៦ឃុំ-សង្កាត់ គណបក្សសង្គ្រោះជាតិយកបាន ៤៨៩ឃុំ-សង្កាត់ និង១ឃុំបានទៅលើគណបក្សខ្មែររួបមជាតិរបស់លោក ញឹក ប៊ុនឆៃ។

ទោះជាយ៉ាងណាក្រោយការរំលាយបក្សសង្គ្រោះជាតិដោយតុលាការកំពូលចោទប្រកាន់ថាបក្សនេះបានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល ចំនួនអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់របស់អតីតបក្សសង្គ្រោះជាតិត្រូវបាន គ.ជ.ប បែងចែកទៅឱ្យគណបក្សផ្សេងដែលធ្វើឱ្យគណបក្សប្រជាជនកាន់កាប់ឃុំ-សង្កាត់ទូទាំងប្រទេសបានចំនួន ១ ៦៤៥ឃុំ-សង្កាត់៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក