ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជនសង្ស័យ ៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងករណីឃាតកម្មមេដឹកនាំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

បង់ក្លាដែស៖ បុរសជនជាតិរ៉ូហ៊ីងយ៉ា ៥នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយមានការសង្ស័យជាប់ពាក់ព័ន្ធទៅនឹងករណីឃាតកម្មទៅលើមេដឹកនាំនៃជនភៀសខ្លួនឥស្លាមរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែស នៅថ្ងៃអាទិត្យ ទី០៣ ខែតុលាម្សិលមិញនេះ។ ក្រុមប៉ូលិសក៏បានបន្ថែមថា ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ ជនសង្ស័យទាំង ៥នាក់ខាងលើ ត្រូវបានគេដឹងថាមានជាប់ពាក់ព័ន្ធនឹងការចាត់តាំងពីក្រុមសកម្មប្រយុទ្ធមួយនៅពីក្រោយ។

លោក Mohib Ullah ជាឥស្សរជនល្បីឈ្មោះមួយរូប ដឹកនាំក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណជា ៨០០,០០០នាក់ ដែលបានរត់គេចពីយោធាមីយ៉ាន់ម៉ាក្នុងការជម្លៀសទ្រង់ទ្រាយធំមួយនាពេលកន្លងមក ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីល្ងាចថ្ងៃពុធនៅក្នុងជំរុំមួយនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស។

ក្រុមគ្រួសាររបស់លោកបានចោទប្រកាន់ទៅលើក្រុមកងកម្លាំង អារ៉ាខាន់ ដែលជាកងកម្លាំងមួយនៅពីក្រោយការវាយប្រហារទ្រង់ទ្រាយធំជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា ដោយក្រុមគ្រួសាររបស់លោកបានអះអាងថា ការបាញ់សម្លាប់នេះបណ្តាលមកពីលោក Ullah ទទួលបានប្រជា​ប្រិយភាពកាន់តែខ្លាំងឡើងៗក្នុងជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស។

ក្រុមសមត្ថកិច្ចបានបញ្ជាក់ថា មនុស្ស ២នាក់ក្នុងចំណោម ៥នាក់ត្រូវបានសួរចម្លើយរយៈពេល ៣ថ្ងៃមកហើយ ដោយឡែកមនុស្ស ៣នាក់ផ្សេងទៀតនៅមិនទាន់បញ្ជូនមកកាន់តុលាការនៅឡើយ។ គួរបញ្ជាក់ថា ក្រៅពីបុគ្គលទាំង ៥នាក់ខាងលើនេះ ប៉ូលិសក៏បានឃាត់ខ្លួនបុរសវ័យ ២៨ឆ្នាំម្នាក់ទៀតផងដែរដែលពាក់ព័ន្ធនឹងករណីឃាតកម្មនេះកាលពីសប្តាហ៍មុន។

សមាជិកម្នាក់នៃសមាគមក្រុមជនជាតិរ៉ូហ៊ីងយ៉ារបស់លោក Ullah បានឱ្យដឹងថា ក្រុមចំណោមបុរសទាំង ៥នាក់ដែលត្រូវបានឃាត់ខ្លួន ក្នុងនោះមានម្នាក់ជាសមាជិកនៃក្រុមសកម្មប្រយុទ្ធអារ៉ាក់ខាន់ (ARSA) ដែលធ្លាប់បានគំរាមធ្វើឃាតលោក Ullah កាលពីខែមិថុនាម្តងរួចមកហើយ។ កាលពីថ្ងៃសុក្រកន្លងទៅ លោកស្រី Michelle Bachelet ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ទាន់ ម៉ត់ចត់ និងឯករាជ្យមួយ ជុំវិញករណីឃាតកម្មលើបុគ្គលល្បីល្បាញនៃជនជាតិឥស្លាមរ៉ូហ៊ីងយ៉ា លោក Mohib Ullah នេះ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក