ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអភិបាលខេត្តគោរពអង្គប្រជុំរបស់ក្រុមប្រឹក្សា

ស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលខេត្តឱ្យសហការចូលរួម និងគោរពអង្គប្រជុំរបស់ក្រុមប្រឹក្សាខេត្ត ដោយថាជាការគោរពច្បាប់ និងផ្ដល់ឱកាសដល់ក្រុមប្រឹក្សាខេត្តជួយសម្រេចចិត្តក្នុងការអភិវឌ្ឍ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តស្ទឹងត្រែង សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថាអភិបាលខេត្តខ្លះមិនបានគោរពនិងឱ្យតម្លៃដល់សមាជិកក្រុមប្រឹក្សាខេត្តដោយមិនព្រមចូលប្រជុំក្រុមប្រឹក្សាខេត្តដែលសម្ដេចយល់ថាជាការខុសឆ្គងមួយដែលមិនត្រូវបន្តមាននោះទេ។

សម្ដេចក្រឡាហោមមានប្រសាសន៍ថា៖ « សមាជិកក្រុមប្រឹក្សានេះយើងរៀបចំទៅភាគច្រើនមន្ត្រីដែលមានឋានៈទាបស្រាប់ដល់ពេលចូលក្រុមប្រឹក្សា គណអភិបាលនៅចាត់ទុកថាអ្នកហ្នឹងជាមន្ត្រីដែលទាបជាងគាត់។ អញ្ចឹងគាត់គិតថាយើងគោរពក៏បានមិនគោរពក៏បាន អាហ្នឹងមិនបានទេ! កាលណាយើងចាត់ចូលគេជាសមាជិកក្រុមប្រឹក្សាពីមុនយ៉ាងមិចក៏ដោយប៉ុន្ដែពេលនេះគេមានតួនាទីជាសមាជិកក្រុមប្រឹក្សា បើគិតថាម្នាក់ៗវាអាចថាតូចមែនតែបើគិតពីអង្គប្រជុំក្រុមប្រឹក្សាគឺជាអង្គប្រជុំមួយដែលខ្ពស់បំផុតធ្វើការជាសមូហភាពជាក្រុម អញ្ចឹងគណៈអភិបាលទាំងអភិបាលនិងអភិបាលរងត្រូវតែគោរព » ។

សម្ដេចក្រឡាហោមក៏បានណែនាំឱ្យអភិបាលខេត្តត្រូវធ្វើការសហការជាមួយក្រុមប្រឹក្សាខេត្តឱ្យបានល្អដើម្បីបម្រើប្រយោជន៍សាធារណៈជាសំខាន់ដោយគ្មានប្រកាន់បក្សពួក និងក្រុមគ្រួសារ។

សម្ដេចក្រឡាហោមមានប្រសាសន៍បន្ថែមថា៖ « ព្រោះយើងធ្វើអីក៏ដោយមិនមែនតែប្រយោជន៍សម្រាប់យើងនាថ្ងៃនេះទេ! យើងធ្វើសម្រាប់មនុស្សនៅជំនាន់យើង សម្រាប់យើងតែយើងត្រូវគិតថាត្រូវបន្សល់ទុកសម្រាប់កូនចៅយើងអនាគតកូនចៅយើង » ។

យោងតាមច្បាប់ស្ពីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាខេត្តត្រូវបានជ្រើសឡើងតាមការបោះឆ្នោតអសកល ដែលមានអាណត្តិ៥ឆ្នាំ។ ក្រុមប្រឹក្សាខេត្តមានតួនាទីចាត់ចែងកិច្ចការងារចាំបាច់នានាដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

កិច្ចប្រជុំរបស់ក្រុមប្រឹក្សារាជធានីខេត្តត្រូវធ្វើឡើងយ៉ាងហោចណាស់១២ដងក្នុងមួយឆ្នាំ។

កាលពីខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសជាអធិបតីនៃពិធីបូកសរុបលទ្ធផលការងារក្រសួងមហាផ្ទៃ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ព្រមានដកអភិបាលខេត្តណាដែលមិនចូលរួមប្រជុំក្រុមប្រឹក្សាខេត្ត៣ដងជាប់គ្នា ដោយបញ្ជាដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានក្រុមប្រឹក្សាខេត្តរាយការណ៍មកសម្ដេចតេជោនៅពេលដែលមានរឿងនេះកើតឡើង។

សម្ដេចតេជោបានថ្លែងថា៖ « ក្រុមប្រឹក្សានេះយើងប្រៀបដូចជាសភាខេត្ត សភាស្រុក សភាខណ្ឌអញ្ចឹង! ហើយជាពិសេសប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តដូចជាសហប្រធានក្នុងការពិគ្រោះកិច្ចការចាំបាច់ ជួនកាលដឹកដៃគ្នាចូលប្រជុំតែ២នាក់មុននឹងដាក់ការប្រជុំ។ របៀបធ្វើការបែបនេះបានមានប្រសិទ្ធិភាពហើយដោះស្រាយបានបញ្ហាបើមិនអញ្ចឹងទេអស់លោកនឹងកើតជំងឺបែកបាក់ » ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក