ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Frankfurt ឈ្នះក្នុងទឹកដី Bayern លើកដំបូងក្នុងរយៈពេល ២១ឆ្នាំ

អាល្លឺម៉ង់៖ ក្លិបជើងឯកអាល្លឺម៉ង់ Bayern Munich បានស្គាល់រសជាតិបរាជ័យលើកដំបូងក្នុងលីគកំពូលរដូវកាលនេះ ហើយក៏ជាបរាជ័យក្នុងទឹកដីលើកដំបូងក្នុងរយៈពេល ២១ឆ្នាំចុងក្រោយ ទល់នឹងក្លិប Eintracht Frankfurt ដោយលទ្ធផល ២-១ ក្នុងការប្រកួត Bundesliga រដូវកាល ២០២១/២២ សប្តាហ៍ទី៧ នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ។

ការប្រកួតយប់មិញនេះ កីឡាករ Leon Goretzka បានទាត់បញ្ចូលទីឱ្យក្រុមម្ចាស់ផ្ទះមុននៅនាទី២៩ មុនពេលដែលក្រុមភ្ញៀវ Frankfurt តបវិញបានមួយគ្រាប់ភ្លាមៗដោយការតែតបញ្ចូលទីពីកីឡាករ Martin Hinteregger នៅនាទីទី៣២។ យ៉ាងណាមិញ ហៀបនឹងចប់ការប្រកួតទៅហើយ ពោលគឺនៅនាទីទី៨៣ Filip Kostic ដែលលើកបាល់ជ្រុងឱ្យ Frankfurt តាមស្មើនៅវគ្គទី១ រកបាននូវគ្រាប់បាល់ធានាជ័យជម្នះនៅក្នុងនាទីទី៨៣ ដែលជាជ័យជម្នះជួយឱ្យរំកិលខ្លួនចេញពីតំបន់គ្រោះថ្នាក់។ 

ខ្សែបម្រើ Thomas Muller និយាយក្រោយចប់ការប្រកួតថា៖ "ប្រាកដណាស់! យើងខកបំណង និងមិនសប្បាយចិត្តទាល់តែសោះក្នុងលទ្ធផលការប្រកួតនេះ។ វាជាការប្រកួតមួយដែលយើងមិនគួរនឹងចាញ់សោះឡើយ ប៉ុន្តែយើងការសហការគ្នាក្នុងក្រុមពុំមានប្រសិទ្ធភាពគ្រប់គ្រាន់។" យ៉ាងណាក្តី បើទោះបីចាញ់ប្រកួតដំបូងក្នុងរដូវកាលនេះ Bayern Munich នៅតែបន្តក្តោបក្តាប់កំពូលតារាងនៅឡើយ ពោលគឺមាន ១៦ពិន្ទុ ស្មើជាមួយ Leverkusen មាន ១៦ពិន្ទុ តាមពីក្រោយដោយ Dortmund និង Freiburg មាន ១៥ពិន្ទុដូចគ្នា។ ដោយឡែក Frankfurt ដែលឈ្នះ Bayern យប់មិញនេះ នាំឱ្យក្លិបមាន ៨ពិន្ទុក្នុងដៃ និងកំពុងឈរលេខ ១៣ក្នុងតារាងពិន្ទុ។ 

ជ័យជម្នះនេះគឺជាជ័យជម្នះលើកដំបូងក្នុងរយៈពេល ២១ឆ្នាំចុងក្រោយ ពោលគឺមុនពេលដែលកីឡដ្ឋានបច្ចុប្បន្ន Allianz Arena របស់ Bayern Munich បានសាងសង់ទៅទៀត៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក