កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវករណីកា.ប់យកម៉ូតូ នៅក្រុងបានលុង, ជនសង្ស័.យ៣នាក់ ត្រូវចា.ប់ខ្លួនបាននៅក្រុងព្រះសីហនុ.! | សាឡ់ងដឹកខ្សាច់មួយគ្រឿង បានលិចក្នុងសមុទ្រ មនុស្ស ៤នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព | ថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា តុលាការចាត់ការសំណុំរឿងគ្រឿងញៀនសរុបចំនួន ៩៣ករណី មានជនសង្ស័យចំនួន ២៣០នាក់ | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងដឹកនាំធ្វើសន្និសីទសារព័ត៌មានមួយជុំវិញករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា | ប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅប្រុសក្នុងការប្រឡងកម្រិតសកលនៅឌូបៃ |

TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ វិធានការណ៍អស់ទាំងមានភាពចាំបាច់ក្នុងការធានាសង្គ្រោះជីវិត សុវត្ថិភាពសុខភាពសាធារណៈ សុខុមាលភាពរបស់ប្រជាជន និងការវិលត្រឡប់ទៅរកភាពធម្មតាវិញនៃជីវិតរស់នៅឱ្យបានឆាប់

(ភ្នំពេញ) ៖ សម្តេចតេជោនៃកម្ពុជា បានតបលិខិតភ្លាមៗជូនលោកវេជ្ជបណ្ឌិត តាខេហ្សី កាបៃ នាយកប្រចាំតំបន់នៃអង្គការសុខភាពពិភពលោកនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ ដោយបានសង្កត់ធ្ងន់ថា “វិធានការណ៍អស់ទាំងមានភាពចាំបាច់ក្នុងការធានាសង្គ្រោះជីវិត សុវត្ថិភាពសុខភាពសាធារណៈ សុខុមាលភាពរបស់ប្រជាជន និងការវិលត្រឡប់ទៅរកភាពធម្មតាវិញនៃជីវិតរស់នៅឱ្យបានឆាប់”។

សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញសេចក្តីរីរាយដែលត្រូវទទួលបានការលើកទឹកចិត្ត តាមរយៈសារលិខិតរបស់លោកវេជ្ជបណ្ឌិតនាយកប្រចាំតំបន់នៃអង្គការសុខភាពពិភពលោក ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដែលបានលើកឡើងពីការប្តេជ្ញាចិត្តជាថ្មីរបស់អង្គការសុខភាពពិភពលោកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់កម្ពុជាក្នុងការទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ-១៩ ។

ក្នុងសារលិខិតឆ្លើយតបនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា ខណៈពេលដែលប្រទេសកម្ពុជាបានរួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីឆ្នាំមុន នៅក្នុងឆ្នាំនេះ យើងខ្ញុំមិនមានភ័ព្វសំណាងណាស់នោះទេ ដោយបច្ចុប្បន្ននេះ យើងខ្ញុំកំពុងប្រឈមនឹងការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណានាំចូលប្រភេទថ្មីក្នុងសហគមន៍ ដែលចំនួននៃការបាត់បង់អាយុជីវិតមនុស្សមានការកើនឡើង។

នៅចំពោះមុខគ្រោះអាសន្នដ៏ធ្ងន់ធ្ងរនៃសុខភាពសាធារណៈនាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្ខំចិត្តជ្រើសយកការសម្រេចចិត្តដ៏លំបាកក្នុងការបិទតំបន់ដែលទទួលរងផលប៉ះពាល់ និងដាក់វិធានការរឹតត្បិតការធ្វើដំណើរដ៏តឹងរ៉ឹង រួមជាមួយនឹងវិធានការផ្សេងៗទៀតដើម្បីទប់ស្កាត់ការ រាលដាលនៃការផ្ទុះជំងឺនេះ។ នេះគឺជាការសរសេរបន្ថែមនៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូននាយកប្រចាំតំបន់នៃអង្គការសុខភាពពិភពលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក