BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២១៩ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៤០ករណី ខណៈអ្នកជំងឺ ៤៥៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៣,៤៧៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៤០៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១០៤,៨៦៥នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,១៣៣ករណី៕