ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហិង្សាមួយកើតឡើងនាំឱ្យមានមនុស្សស្លាប់ ក្នុងការជំទាស់ច្បាប់កសិកម្មរបស់ឥណ្ឌា

ឥណ្ឌា៖ កសិករចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍អំពើហិង្សាមួយនៅរដ្ឋ Uttar Pradesh កាលពីថ្ងៃអាទិត្យកន្លងទៅ បន្ទាប់ពីរថយន្តមួយគ្រឿងដែលគេជឿថាមានពាក់ព័ន្ធនឹងរដ្ឋមន្រ្តីសហព័ន្ធបានបើកបុកសំដៅទៅលើហ្វូងបាតុករដែលជាកសិករប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ជំទាស់ទៅនឹងច្បាប់កសិកម្មថ្មីដែលកំពុងមានភាពចម្រូងចម្រាស់។

ក្រុមកសិករបានចោទប្រកាន់ថា​ រថយន្តដែលបានបើកបំបុកកសិករចំនួន ២នាក់ស្លាប់់នោះ គឺជាកម្មសិទ្ធិរបស់កូនប្រុសលោក Ajay Mishra រដ្ឋមន្រ្តីមួយរូបក្នុងជួររដ្ឋាភិបាលឥណ្ឌា។ ដោយឡែក លោករដ្ឋមន្រ្តី Ajay Mishra បានបញ្ជាក់់ប្រាប់ថា កូនប្រុសរបស់លោកពុំមានវត្តមានក្នុងហេតុការណ៍គ្រោះថ្នាក់នេះឡើយ ប៉ុន្តែរថយន្តនោះត្រូវបានបើកដោយអ្នកបើកបររបស់លោក ដែលហាក់បាត់បង់ម្ចាស់ការរហូតជ្រុលទៅបុកមនុស្សនៅក្បែរនោះ ក្រោយពីមានក្រុមមនុស្សមិនស្គាល់អត្តសញ្ញាណបានវាយ​ប្រហារសំដៅមកលើរថយន្តនោះដោយវត្ថុផ្សេងៗដូចជាដុំថ្ម និងដំបងជាដើម។ លោកថែមទាំងលើកឡើងទៀតថា ប្រសិនបើកូនប្រុសរបស់លោកមានវត្តមានក្នុងហេតុការណ៍នៅពេលនោះ គេប្រហែលជាស្លាប់បាត់ដែរទៅហើយក៏ថាបាន។

បើតាមសមត្ថកិច្ចក្នុងតំបន់បានឱ្យដឹងថា ក្រៅពីកសិករទាំង ២ដែលបានស្លាប់ សមាជិកនៃគណបក្ស Bharatiya Janata ចំនួន ៣នាក់ និងអ្នកបើករថយន្តម្នាក់បានស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចនេះ សរុបចំនួន ៦នាក់។ ការស៊ើបអង្កេតរកដើមចមនៃហេតុការណ៍នេះ កំពុងស្ថិតក្នុងការដំណើរការហើយ នេះបើតាមការបញ្ជាក់ពីមន្រ្តីប៉ូលិស។

ការតវ៉ាពីសំណាក់ក្រុមបាតុករដែលភាគច្រើនជាកសិករបានអូសបន្លាយអស់រយៈពេលរាប់ខែមកហើយ ដោយក្រុមកសិកររាប់ម៉ឺននាក់បានព្យាយាមបិទផ្លូវសំខាន់ៗដែលឆ្ពោះទៅកាន់ទីក្រុងញ៉ូវដេលី ក្នុងគោលដៅជំទាស់ទៅនឹងច្បាប់ថ្មីចំនួន ៣ ពាក់ព័ន្ធនឹងវិស័យកសិកម្ម។ កសិកររបស់ឥណ្ឌាបានអះអាងថា ច្បាប់នេះនឹងបំផ្លាញយន្តការយូរអង្វែងដែលផ្តល់ឱ្យកសិករនូវតម្លៃធានាអប្បបរមាសម្រាប់ផលិតផលកសិកម្មរបស់គេ។ ផ្ទុយពីនេះ ក្រុមអ្នកធ្វើច្បាប់របស់រដ្ឋាភិបាលបានអះអាងថា ច្បាប់ថ្មីនេះនឹងជួយឱ្យតម្លៃកសិផលរបស់ប្រជាជននឹងកាន់តែមានការកើនឡើងខ្ពស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក