ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

គ្រូបង្វឹកដំបូងគេដែលត្រូវបានបណ្តេញចេញពីតំណែងនៅ La Liga រដូវកាលនេះ

អេស្ប៉ាញ៖ គ្រូបង្វឹកក្លិប Levante លោក Paco Lopez បានក្លាយជាគ្រូបង្វឹកដំបូងគេបង្អស់់់ក្នុងក្របខណ្ឌ La Liga ដែលត្រូវបានក្លិបបណ្តេញចេញពីតំណែងនារដូវកាលនេះ ក្រោយពេលដែលឈរបានបន្តដឹកនាំក្រុមចាញ់ Marllorca ១-០ នាថ្ងៃអាទិត្យយប់់មិញនេះ។ Levante បច្ចុប្បន្នកំពុងឈរលេខ ១៨ក្នុងតារាង La Liga មាន ៤ពិន្ទុប៉ុណ្ណោះនារដូវកាលនេះ ក្រោយឆ្លងកាត់៨ប្រកួត ស្មើ ៤ ចាញ់ ៤ មិនទាន់ស្គាល់ឈ្នះ និងដេញពីក្រោយតំបន់សុវត្ថិភាព ២ពិន្ទុ។

បុរសសញ្ជាតិអេស្ប៉ាញវ័យ ៥៤ឆ្នាំរូបនេះ បានចូលមកដឹកនាំក្រុម Levante កាលពីខែមីនា ឆ្នាំ២០១៨ ពោលគឺត្រូវបានតែងតាំងជាគ្រូបង្គោលក្លិបដែលដំឡើងមកពីក្រុម B របស់ Levante ផ្ទាល់ ក្រោយពេលក្លិបបណ្តេញអ្នកចាត់ការ Juan Ramon Muniz ចេញពីតំណែង។ សមិទ្ធិផលល្អបំផុតរបស់លោក គឺការដឹកនាំក្លិបឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Copa Del Rey តែចាញ់ក្រុម Atletic Bilbao។  

៨ប្រកួតដំបូងនារដូវកាលនេះ លោក Paco Lopez ដឹកនាំក្លិបស្មើ Real Madrid, Cadiz, Elche និង Vallecano និងចាញ់ Real Soceidad, Celta Vigo, Barcelona និងចុងក្រោយចាញ់ Marllorca តែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក