រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

តួអង្គ #67 ក្នុងរឿង Squid Game ផ្ទុះការគាំទ្រខ្លាំងក្នុង Instagram

កម្សាន្ត៖ តារាសំដែងស្រី Jung Ho-yeon បានហក់កើននូវសន្ទុះនៃការគាំទ្រជាខ្លាំង ក្រោយពីប​ង្ហាញទេពកោសល្យដ៏គួរឱ្យចាប់អារម្មណ៍៍ក្នុងរឿងភាគកូរ៉េ Squid Game នៅក្នុងកម្មវិធីទស្សនាភាពយន្ត Netflix។ កញ្ញា Jung Ho-yeon ដែលគេស្គាល់ក្នុងរឿងថាជាតួអង្គនារីមកពីកូរ៉េខាងជើង ឬតួអង្គ #៦៧ មានអ្នកតាមដាន (Follow) ត្រឹមប្រមាណ ៤០០,០០០នាក់ប៉ុណ្ណោះ មុនពេលដែលខ្សែភាពយន្តភាគនេះចាក់បញ្ចាំងនៅថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ។ 

ប៉ុន្តែសន្ទុះនៃការគាំទ្រយ៉ាងសម្បើមបាននាំឱ្យ Instagram របស់នាងមានការកើនឡើងនូវអ្នក Follow រហូតដល់ ១២,៤លាននាក់ នៅថ្ងៃទី០៤ ខែតុលានេះ។ ចំនួននេះបាននាំឱ្យនាងវ៉ាដាច់តារាសំដែងស្រីវ័យ ៣៩ឆ្នាំ Song Hye-kyo ដែលមានអ្នក Follow សរុបចំនួន ១២លាននាក់។ ដោយឡែក តួលេខនេះបានធ្វើឱ្យនាងក្លាយជាតារាសំដែងស្រីដែលមានអ្នក Follow លំដាប់ទី២ ក្នុងប្រទេសកូរ៉េខាងត្បូង ខណៈអ្នកកាន់កាប់តំបន់កំពូលគឺនាង Lee Sung-hyung ដែលមានអ្នក Follow ចំនួន ១២,៩លាននាក់។  

នៅក្នុងកម្មវិធីកម្សាន្តរបស់កូរ៉េខាងត្បូងមួយដែលមានឈ្មោះថា Herald POP នាង Jung បានបញ្ជាក់ថា នាងពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនជាមួយការកើនឡើងខ្លាំងនូវការគាំទ្រនេះ ដែលនាងបានបញ្ជាក់ថា នាងពិតជាភ្ញាក់ផ្អើល និងរំភើបខ្លាំងមែនទែនពេលដែលនាង Log ចេញចូលក្នុង Instagram ហើយចំនួនអ្នក Follow បន្តកើនឡើងរហូតបែបនេះ។ 

គួរបញ្ជាក់ថា រឿង Squid Game គឺជារឿងភាគកូរ៉េខាងត្បូង ដែលនិយាយពីការចូលលេងហ្គេមមួយដែលមានអ្នកចូលរួមចំនួន ៤៥៦នាក់ និងមានប្រាក់រង្វាន់ចំនួន ៤៥,៦ពាន់លានវ៉ុន ដែលស្មើនឹងប្រមាណ ៣៨,៦៦លានដុល្លារអាមេរិក។ ក្រោយទទួលបានជោគជ័យខ្លាំង រឿងបែបរន្ធត់នេះនៅមិនទាន់មានការបញ្ជាក់ពីការផលិតវគ្គ ២បន្តឬយ៉ាងណាឡើយ។ បើតាមលោក​ Ted Sarandos សហប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Netflix បានឱ្យដឹងថា ពួកយើងនូវមិនទាន់ឃើញពីគំរោងផលិតវគ្គ២មកដល់នៅឡើយទេ ស្របពេលដែលភាពយន្តនេះកំពុងទទួលបានការគាំទ្រខ្លាំងស្ទើរជុំវិញពិភពលោកនាពេលបច្ចុប្បន្ន៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក