ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

អភិបាលខេត្តបន្ទាយមានជ័យនាំយកអំណោយរបស់នាយករដ្ឋមន្ត្រី និងភរិយាទៅចែកជូនអតីតយុទ្ធជននៅក្នុងខេត្ត

បន្ទាយមានជ័យ ៖ អភិបាលខេត្ត បន្ទាយមានជ័យ លោក អ៊ុំ រាត្រី រួមនឹងក្រុមការងារ បាននាំយកអំណោយរបស់នាយករដ្ឋមន្ត្រី កម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់អតីតយុទ្ធជន និងគ្រួសារ ចំនួន៣០០គ្រួសារ នៅដី ២២២២ (ការេ២) ស្ថិតនៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។

លោក អ៊ុំ រាត្រី មានប្រសាសន៍លេីកឡេីងថាការលះបង់របស់បងប្អូនអតីតយុទ្ធជន គឺជាកាលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបាន ក្នុងកិច្ចការការពារបូរណៈភាពទឹកដី ជាតិមាតុភូមិ ការពារប្រទេសជាតិពីពួកសត្រូវឈ្លានពានទឹកដី រហូតទទួលបានសុខសន្តិភាព មានការអភិវឌ្ឍ រីកចម្រេីនគួរឲ្យកត់សំគាល់។

ហើយដើម្បីជាការតបស្នងចំពោះគុណបំណាច់ដ៏ធំធេងមួយនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរយ៉ាងខ្លាំងចំពោះអតីតយុទ្ធជន តាមរយៈ ការជួយទំនុកបម្រុង ឧបត្ថម្ភជាស្បៀង ថវិកា និងសម្ភារៈផ្សេងៗ ពិសេសបងប្អូនអតីតយុទ្ធជនដែលបានបាត់បង់សមត្ថភាព។

លោកបានបញ្ជាក់ថា៖ «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនដែលទុកបងប្អូនអតីតយុទ្ធជនណាម្នាក់ចោលឡេីយ ពោលសម្តេចតែងចាត់ក្រុមការងារចុះដោះស្រាយរាល់កាលំបាករបស់បងប្អូនបានទាន់ពេលវេលា» ។

ជាមួយគ្នានោះ អតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណនិងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលតែងតែផ្តល់ភាពកក់ក្តៅគិតគូរពីសុខទុក្ខរបស់គាត់ តាមរយៈ ការជួយដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ឧបត្ថម្ភជាស្បៀង ថវិកា និងសម្ភារៈផ្សេង ៗជាដេីម។ ពួកគាត់បានជូនដល់សម្តេចទាំងទ្វេ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ដេីម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់មានភាពរីកចម្រេីនទៅមុខបន្តទៀត។

អំណោយចែកជូនអតីតយុទ្ធជនកម្ពុជា និងគ្រួសារ ចំនួន ៣០០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម គ្រឿងឧបភោគបរិភាគមួយចំនួន និងម៉ាស់ចំនួន២០ម៉ាស៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក