BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៩៩ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៤៤ករណី ខណៈអ្នកជំងឺ ៤៩០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៣,២៥៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៣៨៣នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១០៤,៤០៨នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,០៩៣ករណី៕